ថ្ងៃ​សៅរ៍, ខែ​មេសា 19, 2025
ផ្ទះព័ត៌មានសំខាន់លោក មឿន មគ្គឌី សាសងរបងសំណងរឹងដោយគ្មានច្បាប់ ធ្វើអោយប៉ះពាល់អូរ លូរឆ្លងផ្លូវធំ

លោក មឿន មគ្គឌី សាសងរបងសំណងរឹងដោយគ្មានច្បាប់ ធ្វើអោយប៉ះពាល់អូរ លូរឆ្លងផ្លូវធំ

-

ខេត្តបាត់ដំបង-ស្រុកសំឡូត ៖ ប្រភពប្រជាពលរដ្ឋរស់នៅទីនោះចាស់វស្សាបានបង្ហើបប្រាប់ថា ដីនៅចំណុចនោះគឺដីរបស់លោកអភិបាលស្រុកចាស់ បានលក់អោយទៅពលរដ្ឋដែលមានអាជ្ញាធរភូមិឃុំស្រុកដឹងលឺ តាមលិខិត មានទទឹង16ម៉ែត្រ×23ម៉ែត្រនៅឆ្នាំ2005រក្សាទុកដោយមេភូមិអូរទន្ទឹម។

នៅថ្ងៃទី19ខែមិថុនាឆ្នាំ2022ដោយឃើញថាការសាងសង់របងសំណង់រឹងធ្វើអោយប៉ះ ពាល់ដល់ អូរ លូឆ្លងផ្លូវធំ លោក ជុំ ហន ជំទប់ទី1 ឃុំតាសាញបានចុះមកហាមឃាត់ នឹងនែ នាំអោយទៅធ្វើច្បាប់សិនដើម្បីបន្ដ។តែនៅពេលនោះដែល លោក មឿន មគ្គឌី ជាម្ចាស់ បាន មានប្រសាសន៍ថាលោក ធ្វើរបងនេះគឺនៅក្នុងដីរបស់លោកទេ ហើយរឿងច្បាប់ចាំខ្ញុំទៅសុំនៅច្រចេញចូល។

ចំណែកលោក យិន សាវីប្រធានក្រុមបច្ចេកទេសស្រុក លោកមានប្រសាសន៍យ៉ាងខ្លីថាលោកដឹងហើយតែលោកពុំអាចផ្ដល់ព័ត៍មាននោះទេ ចាំរាយការណ៍ទៅខេត្ត។(តាមទូរស័ព្ទ)គួរលឹកថា លោក សោម មុន្នី អភិបាលរង នឹងប្រធានដំណោះស្រាយស្រុកសំឡូតបានមានប្រសាសន់ថាដីនោះមានទទឹង17ម៉ែត្រ×48ម៉ែត្រ តាមប្លង់ស្រុក ហើយរឿងធ្វើរបងនោះក្នងដីរបស់គេទេ តែអីលូវដោះស្រាយចប់ហើយដោយមានកិច្ចសន្យា។

ពាក់ព័ន្ធរឿងធ្វើរបងអត់ច្បាប់ ប៉ះពាល់អូរ លូឆ្លងផ្លូវធំ លោក សើ សាម៉េត អភិបាលស្រុកសំឡូតបានផ្ដល់ព័ត៌មានដល់ក្រុមអ្នកយកព័ត៌មានថារឿងនោះដោះស្រាយចប់ហើយអោយទៅសួរលោកជុំ ហនជំទប់ទី1 តែលោក ជុំ ហនជំទប់ទី1ឃុំតាសាញថាហួសដែនកំណត់ហើយ បើអោយលោកចូលរួមនោះគឺលោកទទួលយកលិខិតតាមអាជ្ញាធរដឹងលឺ។

ហេតុនេះពលរដ្ឋនឹងមហាជនសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅអូរលូនឹងប្លង់ ស្រុកនោះផងទាន។ដើម្បីការពារនៅទឹកជំនន់ខាងមុខ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...