ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងបនល្បែងមួយកន្លែង ដែលលេងតាមប្រព័ន្ធអនឡាញនេះ គឺបានបើកដំណើរការជាយូរមកហើយ ពុំឃើញមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចុះបង្ក្រាបនិង ហាមឃាត់ ឡើយ
ហើយប្រហែលជាម្ចាស់បនល្បែងស៊ីសងខាងលើនេះ មិនខ្លាចញញើតហ្នឹងច្បាប់ទេដឹង ទើបបានជាហ៊ានបើកបនល្បែង ស៊ីសង យ៉ាងរំភើយដូច្នេះ ?
ជាការសំណូមពររបស់ប្រជាពលរដ្ឋ សូមអាជ្ញាធម៌ ដែលមានសមត្ថកិច្ច និងដែលជាដែនសមត្ថកិច្ចរបស់ខ្លួន មេត្តាចុះពិនិត្យមើលនិងធ្វើការណែនាំ ដល់ម្ចាស់បងល្បែងខាងលើនេះផង ព្រោះថា ការបើកបនល្បែងស៊ីសងខុសច្បាប់ វានឹងបណ្ដាលឱ្យមាន អំពើ ខុសច្បាប់ផ្សេងៗកើតឡើង ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុដោយសារតែ ការលេងល្បែងទាំងនេះ ហើយម្យ៉ាងទៀត ដើម្បីគោរពនិងអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថភាព របស់យើងផងដែរ
ហេតុដូច្នេះ ពលរដ្ឋស្នើសុំដល់ លោកស៊ុន សុវណ្ណអធិការស្រុកសង្កែ ជាពិសេស លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យល្បែងគ្រប់ប្រភេទនៅក្នុងឃុំនរាស្រុកសង្កែខេត្តបាត់ដំបងនេះផងទាន។