ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់លោក អុី ចំរើន នាយបុស្ដិ៍នគរបាលអន្ដោប្រវេសច្រកអន្ដជាតិប៉ោយប៉ែតគួរពិនិត្យឡើងវិញ

លោក អុី ចំរើន នាយបុស្ដិ៍នគរបាលអន្ដោប្រវេសច្រកអន្ដជាតិប៉ោយប៉ែតគួរពិនិត្យឡើងវិញ

-

ខេត្តបន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ភាពមិនប្រក្រតីសម្រាប់ប្រជាជនកម្ពុជា
១/ប្រជាពលរដ្ឋកម្ពុជាបោះត្រាចេញ ចូល១ដងត្រូវបង់លុយ៥០បាត សម្រាប់ប្រជាជនថៃមិនមានការបង់លុយទេ
២/ប្រជាជនកម្ពុជាបោះត្រាមួយដងបានសុពលភាព ៣ ថ្ងៃសម្រាប់ប្រជាជនថៃបោះត្រាមួយដងបានសុពលភាព ៧ថ្ងៃ។

ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីសៀមបាន២យប់ ៣ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ១សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ចំណែកប្រជាជនសៀមចូលមកកម្ពុជា ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ២យប់ ៣ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍។

ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។ ក្នុងនោះមានទាំងការតម្រូវឲ្យអាជីវករ និងពលរដ្ឋខ្មែរបង់សេវាបំពេញបែបបទតាមការនឹកឃើញ ហើយមានការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនសៀម ដែលឆ្លងដែនទៅវិញទៅមកតាមច្រកនេះទៀតផង។

ដូច្នេះហើយទើបមានការជំរុញឲ្យលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិនិត្យឡើងវិញខ្លះផង ជាពិសេសបញ្ហាសណ្តាប់ធ្នាប់នៅចំណុចរង្វង់មូល។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សម្រាប់ការចេញចូលឆ្លងកាត់ប៉ុស្តិ៍កណ្ដាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល មានការរឹតបន្តឹងមិនសមទំនងទាល់តែសោះ ដែលបញ្ហានេះលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរពិនិត្យឡើងវិញខ្លះផង។

អង្គភាពសារព័ត៌មាន មេគង្គខ្មែរ មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតបានទេ

ប្រជាពលរដ្ឋស្នើសុំឲ្យ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយពិនិត្យមើលឡើងវិញ មិនគួរបណ្ដោយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ហើយ ការបំពេញបែបបទឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋខ្មែរនិងពលរដ្ឋសៀមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែមានការអនុវត្តន៍ច្បាប់ស្មើភាពគ្នា ប្រកបដោយតម្លាភាព៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...