ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងមាន់ជល់ online ជាច្រើនកន្លែង បើកលេងនៅ ស្រុកសង្កែដោយគ្មានអាជ្ញាធរ សមត្ថកិច្ចហ៊ានបង្ក្រាបព្រោះទុ...

ទីតាំងមាន់ជល់ online ជាច្រើនកន្លែង បើកលេងនៅ ស្រុកសង្កែដោយគ្មានអាជ្ញាធរ សមត្ថកិច្ចហ៊ានបង្ក្រាបព្រោះទុកជាឆ្នាំងបាយ

-

ខេត្តបាត់ដំបង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងបនល្បែងជាច្រើនកន្លែង ដែលលេងតាមប្រព័ន្ធអនឡាញនេះ គឺបានបើកដំណើរការជាយូរមកហើយ ពុំឃើញមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចុះបង្ក្រាបនិង ហាមឃាត់ឡើយ ហើយប្រហែលជាម្ចាស់បនល្បែងស៊ីសងជាច្រើននេះ មិនខ្លាចញញើតហ្នឹងច្បាប់ទេដឹង ទើបបានជាហ៊ានបើកបនល្បែង ស៊ីសង យ៉ាងរំភើយដូច្នេះ ស្ថិតនៅម្ដុំឃុំនរា រង្វង់មូលព្រាបស ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រជាពលជាច្រើនមានការព្រួយបារម្មណ៍ចំពោះល្បែងស៊ីសងជល់មាន់តាមអនឡាញ ដោយបង្កនៅបទល្មើសជាច្រើន ដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ នឹងបទល្មើសផ្សេងៗទៀត។

គួររំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទអោយមន្ត្រីនគរបាលពាក់ព័ន្ធ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោកយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ អោយស្របតាមគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង7ចំណុច របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ហេតុនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ពន្ធមេត្តាមានវិធានការបង្ក្រាបនៅល្បែងស៊ីសងជល់មាន់តាមអនឡាញទាំងនេះផង ពលរដ្ឋមានសង្ឃឹមជឿជាក់លើកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបងលោកតែងតែដោះស្រាយគ្រប់បញ្ហាជូនដល់ពលរដ្ឋព្រោះល្បែងស៊ីសងជល់មាន់តាមអនឡាញកំពុងរីកដុះដាលនៅស្រុកសង្កែខ្លាំងណាស់។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...