ថ្ងៃ​សៅរ៍, ខែ​ឧសភា 3, 2025
ផ្ទះព័ត៌មានសំខាន់ក្រុមហ៊ុនពីរកំពុងតែរំលើងជើងភ្នំស្រេះដឹកយ៉ាងគគ្រឹកគគ្រែងដោយឡានធំៗសប្បាយនឹងចែកចាយប្រមូលលុយ

ក្រុមហ៊ុនពីរកំពុងតែរំលើងជើងភ្នំស្រេះដឹកយ៉ាងគគ្រឹកគគ្រែងដោយឡានធំៗសប្បាយនឹងចែកចាយប្រមូលលុយ

-

ខេត្តបន្ទាយមានជ័យ÷ គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ រឺ ក្រសួងរ៉ែ និង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ណ ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទានព្រៃផងដែរ ។

ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 07 ខែសីហាឆ្នាំ2022 សារពត៌មាន មេគង្គខ្មែរ បានឃើញគ្រឿងចក្រពីរគ្រឿងម្ចាចូលគាស់កាយដីជើងភ្នំព្រៃយ៉ាងរលូនដោយដឹកលក់រំភើយស្ថិតនៅចំណុចភ្នំស្រេះភូមិស្រះកើតឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ហេតុនេះពលរដ្ឋនឹងមហាជនស្នើសុំដល់ ប្រធានមន្ទីររ៉ែនឹងថាមពលខេត្តជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មេត្តាជួយដាក់កម្លាំង ចុះត្រួតពិនិត្យនៅក្រុមហ៊ុនទាំងពីរនោះផងទាន។ដើម្បីអោយដឹងថាតើក្រុមហ៊ុនទាំងពីរនោះធ្វើអាជីកម្មស្របច្បាប់ដែលឫទេ?

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តាំងចាក់ដី2កន្លែងចូលក្នុងចំណីទន្លេ នៅឃុំកោះចិន ស្រុកពញាឮបានដោយរលូន ចំណែកអាជ្ញាធរមូលដ្ឋានហាក់មើលពុំឃើ...

ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ថា មានឡានដឹកដីជាច្រើនកំពង់ចាក់ដីចូលនឹងចំណីទន្លេ២កន្លែង ស្ថិតនៅភូមិតាព...

ទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅស្រុកកំរៀងមានភាពល្បីល្បាញ ដឹកមិនគ្រប បើកបបរលឿនអត់ច្បាប់ ត្រូវអាជ្ញាធរឃុ...

ស្រុកកំរៀង ៖ បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិកំប្រង់ ឃុំតាក្រីស្រុក...