ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នារទោល ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប កំពុងតែរិះគន់យ៉ាងខ្លាំងថាអាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងស្រុកមិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងស៊ីសងអាប៉ោងឬក៏អសមត្ថភាពក្នុងការបង្ក្រាបនិងប្រហែលជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងខេត្តណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកវ៉ារិនក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងមូលហាក់បីដូចជាមិនចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់លោកស្សៀងនោះទេ។
ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មានមេគង្គខ្មែរចុះផ្តិតរូបភាពឃើញថាទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធណាយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិនទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តថាមិនសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះរីកដូចផ្សិតក្នុងស្រុកវ៉ារិន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកវ៉ារិននិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋសង្ឃឹមថា៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងលោក តេង ច័ន្ទណាស្នងការខេត្តខេត្តនិងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកវ៉ារិនផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។