ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់សូមបងប្អូនកុំមានការយល់ច្រឡំទៀត ដែលថាមានខ្មែរចូលលេង រឺក៏មានមាន់ជល់ដូចក្នុងការផ្សាយនោះទេ ដែលធ្វើឲ្យប៉ះ...

សូមបងប្អូនកុំមានការយល់ច្រឡំទៀត ដែលថាមានខ្មែរចូលលេង រឺក៏មានមាន់ជល់ដូចក្នុងការផ្សាយនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថកិច្ច និងអជ្ញាធរខេត្តបន្ទាយមានជ័យ .!

-

បន្ទាយមានជ័យ : កាស៊ីណូហ្គូដវើល រឺហៅថាកាស៊ីណូស្រះទឹក បន្ទាប់ពីមានសារព័ត៌មានផ្សាយថាមានខ្មែរចូលលេង លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បញ្ជាកម្លាំងជំនាញចុះបើកការស៊ើបអង្កេតរហូតឈានដល់ឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ហាមមិនឲ្យខ្មែរចូលលេងស្រមតាមអនុសាសន៍របស់សម្តេចតេជោ ។

តែក្រោយៗមកទៀត ក៏មានបងប្អូនសារព័ត៌មានមួយចំនួនមានការភាន់ច្រឡំយករូបភាពចាស់ៗ រូបភាពបុគ្គលិកដែលជាខ្មែរ ចោទប្រកាន់ថាបណ្តោយឲ្យខ្មែរចូលលេង ហើយនឹងចោទប្រកាន់ថាមានល្បែងជល់មាន់ផងដែរ ។

ដូច្នេះសូមកុំមានការភាន់ច្រឡំដាក់បន្ទុកបន្តទៀតមកលើសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក្នុងការយកព័ត៌មានមិនច្បាស់ការ យករូបភាពចាស់ៗមកផ្សាយធ្វើឲ្យមានការភាន់ច្រឡំណាមួយ ។

កាស៊ីណូហ្គូដបើកមិនមានអ្វីដូចការចោទប្រកាន់ពីអ្នកសារព័ត៌មានមួយចំនួននោះទេ ។ យោងតាមការបញ្ជាក់របស់អាជ្ញាធរក្រុងប៉ោយប៉ែត បើសិនជាមានការចោទប្រកាន់អ្វីមួយមិនពិតប្រាកដ សមត្ថកិច្ច អាជ្ញាធរនឹងទុកឲ្យច្បាប់យុត្តិធម៌មានការដោះស្រាយជូន ដើម្បីការពារនូវការញុះញង់ណាមួយ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...