ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់លោក សុខ ចំរើន មេឈ្មួញដ៏ធំខាងទិញត្រីនិងដាក់រនាំងដាក់ដៃកាត់ព្រែកប្រចាំភូមិកំពង់ប្រាសាទដោយរក្សាភាពស្ងៀម...

លោក សុខ ចំរើន មេឈ្មួញដ៏ធំខាងទិញត្រីនិងដាក់រនាំងដាក់ដៃកាត់ព្រែកប្រចាំភូមិកំពង់ប្រាសាទដោយរក្សាភាពស្ងៀមស្ងាត់រីឯមន្ត្រីពាក់ពន្ធហាក់បីត្រូវថ្នាំសណ្ដំអស់ហើយ

-

ខេត្តកំពង់ឆ្នាំង ៖ ប្រភពពលរដ្ឋរិៈគន់ លោកសុខ ចំរើន មេឈ្មួញប្រមូលទិញត្រីដុះស្លែដ៏ធំមួយប្រចាំនៅភូមិកំពង់ប្រសាទប្រព្រឹត្តបទល្មើសរបាំងដាក់ដៃកាត់ព្រែកយ៉ាងរំភើយមិនដែលឃើញជំនាញពាក់ព័ន្ធណាមួយយកទៅដុះក្អែលម្ដងសោះមានតែប្រមូលលុយស្ងាត់ៗដាក់ក្នុងហោប៉ៅហើយមិនខ្វាយខ្វល់ពីច្បាប់នោះឡើយហើយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។ដូចជានៅក្នុងភូមិតាមុលលើឃុំកោះថ្កូវស្រុកជល់គីរីប្រភពពលរដ្ឋបានបង្ហើបឲ្យអ្នកសារព័ត៌មានយើងដឹងថាជាឈ្មួញទិញត្រីម្នាក់ល្បីរន្ទឺនឹងពូកែគៀងគកូនចៅប្រព្រឹត្តបទល្មើសដាក់របាំងកាត់ព្រែកដែលសហគមន៍លក់ទៅឲ្យឈ្មួញចំនួន6 ព្រែកស្ពានល្វានៅភូមិតាមុលលើ.ព្រែកថ្លុកអណ្ដែងស្ថិតនៅភូមិពាមពពិច.ព្រែកកំពុងបាស្រូវស្ថិតនៅភូមិកំពុងបាស្រូវ.ព្រែកទ្រព្យស្ថិតនៅភូមិព្រែកទ្រព្យ.ព្រែកអន្លង់អកស្ថិតនៅភូមិឬស្សីតាគួចព្រែកទាំងអស់នេះមានទីតាំងនៅក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

តាមប្រភពប្រជាពលរដ្ឋម្នាក់ដែលបង្ហើបតៗគ្នាថាបុគ្គលសុខចំរើនពូកែសម្រស់សម្រួលសហគមន៍នេសាទទាំងអស់ដែលនៅក្នុងស្រុកជល់គីរីនិងជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់គឺមិនហ៊ានជាមួយលោកសុខចំរើននេះដែរព្រោះគាត់មានលុយមានអំណាចមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ។

បើយោងតាម៖មាត្រាទី 12 យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ: លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ
_ ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។
ករណីនេះអាចធ្វើបានលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ
_ បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទសហគមន៍ដែរផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ
_ ចុះកិច្ចព្រមព្រៀងផ្សេងៗដែលពាក់ព័ន្ធក្នុងកន្លែងនេសាទសហគមន៍ជាមួយរូបវន្តបុគ្គល ឬនីតិបុគ្គលនានា ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។

ហេតុនេះប្រជាពលរដ្ឋនិងមហាជនលើកឡើងថាបើឱ្យឈ្មួញនេសាទរបៀបយ៉ាងនេះតើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារទៅនេសាទកន្លែងណាវិញបើពួកគាត់ដាក់របាំងកាត់ព្រែកមិនឲ្យត្រីធ្លាក់ចេញមកទន្លេ ពេលនេះប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ជាពិសេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នឹងជាគណៈកងកម្លាំងឯកភាពខេត្តមេត្តាជួយដាក់កម្លាំងចុះសើបអង្គេតនឹងទប់ស្កាត់ផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...