ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់កាស៊ីណូ​យីហោ(CASINO HOTEL HERO 777) នៅឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ​ មានពលរដ្ឋខ្មែរ​ចូល​លលេងល្បែ...

កាស៊ីណូ​យីហោ(CASINO HOTEL HERO 777) នៅឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ​ មានពលរដ្ឋខ្មែរ​ចូល​លលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ

-

ខេត្ដព្រៃវែង៖ កាសុីណូជ្រកក្រោមស្លាកយីហោ(CASINO HOTEL HERO 777)កំពុងបើកបើកដៃ​អោយពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងសុីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ ដែលទីតាំង នៅភូមិកគោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ (CASINO HOTEL HERO 777) មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេសមានច្បាប់អញ្ចឹង ។

ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។

ពលរដ្ឋបានលេីកឡេីង​និងខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​របស់ពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងការប្រើអំពេីហឹង្សា​ក្នុងគ្រួសារជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ​ ។ ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមាន​ សុ​វ​ត្ថិភាព ទាំង៧ចំណុចរាដ្ឋាភិបាលកម្ពុជា ដែលបានអោយមន្ត្រីក្រោមឱវាទអនុវត្តន៍នោះ ។

​គួររំលឹកថា ស​,​ជ​,​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​ ហើយ​ពលរដ្ឋខ្មែរមិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​នោះ​ឡើយ​។​

តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ(CASINO HOTEL HERO 777)គៀងគរបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងក៏ព្រឹកគគ្រេងបែបនេះទៅវិញ ។

ទាក់ទិនករណីពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុង កាស៊ីណូយីហោ(CASINO HOTEL HERO 777)អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ណាមួយបាននៅឡើយទេ ។

ពលរដ្ឋសូមសំណូ​ម​ពរ ដល់​ឯកឧត្តម ជា​សុ មេ​ធី អភិបាលខេត្ត​ព្រៃវែង នឹង​លោក​ឧត្តមសេនីយ៍ទោ ព្រំុ សន្ធ​រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង សូមមេត្តា​មាន​វិធានការ​ចំពោះ កាសុីណូខាងលើផង​ទាន ព្រោះមានពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូខាងលើនេះយ៉ាងកុះករ ម្យ៉ាងវិញទៀតស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើឯកឧត្តមអភិបាលខេត្តព្រៃវែងនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកទាំងទ្វេនិងមានចំណាត់ការចំពោះករណីរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាស៊ីណូយីហោ(CASINO HOTEL HERO 777)ទាំងនេះ ។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្ត បន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...