ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ចាប់បើកហើយ ទីតាំងបើកបនល្បែងស៊ីសងជល់មាន់ អាប៉ោងស្ថិតនៅក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច អាជ្ញាធរន...

ចាប់បើកហើយ ទីតាំងបើកបនល្បែងស៊ីសងជល់មាន់ អាប៉ោងស្ថិតនៅក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច អាជ្ញាធរនឹងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

-

ខេត្តកំពង់ស្ពឺ៖មួយរយះនេះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត បាននាំគ្នាបង្ក្រាបបនល្បែងឬបទល្មើសល្បែងស៊ីងសង គ្រប់ប្រភេទដូចភ្លៀងរលឹម តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។សូមជម្រាបថា?ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត  របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឃើញថាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ធ្វើអោយមហាជន សាទរចំពោះចំណាត់ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅក្នុងអាណាចក្រ ខេត្តកំពង់ស្ពឺក្នុងនាមលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺជាពិសេសឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញបទបញ្ជា ជាបន្តបន្ទាប់ ដល់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន នៅក្នុងអាណាចក្រខេត្ដកំពង់ស្ពឺ ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឬបនល្បែងស៊ីសងគ្រប់ប្រភេទ អោយខាងតែបាន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

មហាជននៅក្នុងអាណាចក្រខេត្តកំពង់ស្ពឺ បានសង្កេតឃើញ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់តាមអនឡាញ អាប៉ោង មាន់ជល់ នឹងល្បែងផ្សេងៗទៀតតែ។

ទោះជាមានការបង្ក្រាបយ៉ាងណាក្ដី ករណីល្បែងសុីសងជល់មាន់ និងបៀរអាប៉ោង ដុះស្លែរមួយកន្លែង ក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ទំនងអាចជាត្រូវរ៉ូវជាមួយ
អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុក នឹងឃុំផងក៏មិនដឹង  ទើបបានជាអស់លោក បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ ផ្លូវច្បាប់តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំង(ជល់មាន់នឹងអាប៉ោង) ដុះស្លែមួយកន្លែង ដែលកំពុងតែ ផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...