ប៉ៃលិន ÷ មួយរយៈចុងក្រោយនេះ ម្ចាស់កាស៊ីណូមានផ្លាកយីហោ ម្គុដពេជ្រចាប់ផ្ដើមដំណើរការវិញហើយ សម្រុកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង អនឡាញ ល្បែងចំរុះ យ៉ាងគគ្រឹកគគ្រេង មានទាំងរថយន្តទំនើប និងម៉ូតូជាច្រើនគ្រឿង នៅចំណុច ភូមិព្រំ ឃុំស្ទឹងកាច ស្រុកសាលាក្រៅហើយបុគ្គលដែលហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងពីក្រោយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែជាលោក អភិបាល ខេត្តប៉ៃលិន និងលោកស្នងការនគរបាលខេត្តប៉ៃលិន បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង យ៉ាងពពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែនព្រំ បង្កប់ក្នុងកាស៊ីណូផ្លាកយីហោ ម្គុដពេជ្រ នៅចំណុចភូមិព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តមិនខ្វាយខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ផ្លាកយីហោ ម្គុដពេជ្រ ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវទៅដល់លោក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិននិងលោក ជំទាវអភិបាលខេត្តប៉ៃលិន ចាត់វិធានការបង្ក្រាបល្បែង ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅភូមិព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅជាបន្ទាន់ជៀសវាង កើតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ទៀតផង។
ដូច្នេះលោក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនមិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះល្បែងអនឡាញនិងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ស៊ីសងខុសច្បាប់ ក្នុងភូមិព្រំ ឃុំស្ទឹងកាច់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព7ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។
ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។