- (ខេត្តកំពង់ចាម) ៖ នៅ ថ្ងៃទី 7ខែ មីនា ឆ្នាំ ២០23 ដោយមើលឃើញភាពមិនប្រក្រតី ជញ្ជីងថ្លឹងឡាន ត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម គេបង់លុយហើយទើបចូលថ្លឹងរថយន្ត នេះកាត់តទ្រុងរថយន្តខុសបច្ចេកទេស ដោយមន្ត្រីសាធារណការនិងដឹកជញ្ជូនត្រើង មិនបានត្រួតពិនិត្យមើលតើរថយន្តដឹកលើសទម្ងន់ទីមួយ ទីពីរខុស បច្ចេកទេស មិនដឹងគិតអីគិតតែយកលុយ,។
ហេតុដូចនេះសូម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល មេតាជ្រាបជាព័ត៌មាន និងសូមពិនិត្យមើលមន្ត្រីថ្នាក់ក្រោម បើប្រព្រឹត្តអំពើពុករលួយ ជាពិសេសនោះរួមគំនិតបំផ្លាញ ផ្លូវស្ពាន ថ្នល់ ដែល ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន ជូនប្រជាពលរដ្ឋ តែដោយឡែកត្រូវរងការបំផ្លាញសម្បត្តិរដ្ឋទៅវិញ ។
ខ្ញុំបាទ ឈី អមិដា សូមទទួលយកគ្រប់ការរិះគន់ក្នុងន័យស្ថាបនាក្រែងមានបងប្អូនណាថារូបភាពនេះវាមិនពិត ខ្ញុំបាទសរសេរនេះរិះគន់ទៅលើមន្ត្រីជញ្ជីងត្រើង ស្រុកកំពង់សៀមតែប៉ុណ្ណោះ ។