ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ជ្រកក្រោមស្លាក Casino HoTEL HERO 777 អោយពលរដ្ឋខ្មែ...

ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ជ្រកក្រោមស្លាក Casino HoTEL HERO 777 អោយពលរដ្ឋខ្មែរចូលលេងយ៉ាងសេរី ដោយអាជ្ញាធរគ្មានការទប់ស្កាត់

-

ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ជ្រកក្រោមស្លាក Casino HoTEL HERO 777 អោយពលរដ្ឋខ្មែរចូលលេងយ៉ាងសេរី ដោយអាជ្ញាធរគ្មានការទប់ស្កាត់

ខេត្តព្រៃវែង ៖ទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងជ្រកក្រោមស្លាក casino HoTEL HERO 777ស្ថិតនៅក្បែរច្រកព្រំដែនបន្ទាយចក្រី ក្នុងភូមិកគោ ឃុំបន្ទាយចក្រីស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយរលូនយ៉ាងនេះ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និង បៀ បើកភ្នាល់លេងនៅក្នុង casino HoTEL HERo777 គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino បងប្អូនពលរដ្ឋបាននំាគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ចុះហេតុអ្វីបានជា ល្បែងស៊ីសង ប្រជល់មាន់មួយនេះបើកភ្នាល់លេងយ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។និងមិនខ្លាចបទបញ្ជារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

ប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ត ជា សុមេធី អភិបាល នៃគណអភិបាលខេត្តព្រៃវែង ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។

ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...