ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំង​ល្បែងស៊ីសង​ប្រជល់​មាន់ នៅ​ភូមិ​ថ្មសំលៀង ឃុំក្រយា សង្ស័យ​ជា​ឆ្នាំងបាយ​របស់​អស់លោក​អាជ្ញាធរ​និង...

ទីតាំង​ល្បែងស៊ីសង​ប្រជល់​មាន់ នៅ​ភូមិ​ថ្មសំលៀង ឃុំក្រយា សង្ស័យ​ជា​ឆ្នាំងបាយ​របស់​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ទេ​ដឹង​?

-

ខេត្ត​កំពង់ធំ ៖ មហាជន​បាន​សំ​ណូម​ពរ​ដល់ លោក ម៉ែន លី ស្នង​ការ​នគរបាល​ខេត្ត កំពង់ធំ សូម​មាន​វិធានការណ៌ តាមផ្លូវ ច្បាប់ ចំពោះ​ម្ចាស់​ទីតាំង​មាន់​ជល់​នៅ​ភូមិ​ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។​ដែលកំពុងតែ​លួចលាក់​បើក​លេង ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង នៅ​ទូទាំង​រាជធានី​ខេត្ត​( ពោល​)​មិន​អនុវត្តន៌​នូវ​គោលនយោបាយ​ភូមិ​,​សង្កាត់ មាន​សុ​វត្ថ​ភាព​ទាំង ៩ ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូម​រំលឹក​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំង អស់​ឧ្យ​ខាន​តែ​បាន សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ! អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​មហាជន​នៅ​ក្នុង​ ភូមិថ្មសំលៀងឃុំក្រយាលើកឡើង​ថា​?​ជាទូទៅ ក្រុម​អ្នក​ញៀន​ល្បែង​ប្រជល់ជល់​មាន់​តែងតែ​ព ពាក់ ព​ពូន ផ្គុំ​ក្បាល​គ្នា ចូល​ទៅ​លេង​ល្បែងស៊ីសង ប្រជល់មាន់​ដោយ​ស្រែក​ហ៊ោកញ្ជ្រៀវ គ្មាន​ញញើត​និង​ទោសទណ្ឌ បន្តិច​ណា​ទាល់តែសោះ​។ ក្នុងនោះ​អស់លោក​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិនអនុវត្តន៌ តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ល្បែងស៊ីសង​នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​មហាជន​ខាងលើ បាន​លើកឡើង​ទៀត​ថា​? អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុកសន្ទុក បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​ទីតាំង​ល្បែងស៊ីសង​ប្រជល់​មាន់ខាងលើនេះ ក៌ដូចជា​នាំគ្នា​ផ្គើន​និង​បទបញ្ជា របស់​សម្តេច​តេជោ​ហ៊ុនសែន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...