ខេត្តបាត់ដំបង ៖បើយោងតាមបងប្រុសម្នាក់ជាអតីតមេបញ្ជាការ បានបង្ហើបប្រាប់ថាដីវត្តជើងទិញនោះជាដីរបស់ខ្ញុំគ្រប់គ្រងដោយមើលឃើញការស្នើសុំពីរព្រះសង្ឃមកបិណ្ឌបាតដើម្បីកសាងជាវត្តនោះខ្ញុំក៏ចែករំលែកទៅ ដោយខាងក្រោយវត្តជាប់ព្រំផ្លូវរទេះគោហើយបានវាល។ចំណែកបងប្រុសម្នាក់ទៀតដែលគ្រប់គ្រងដីទាំងអស់នោះបានអោយក្រុមការងារយើងដឹងថានៅពេលនោះភាពខ្សត់ខ្សោយលំបាកក៏ពុះជាបួនចំណែកលក់បន្ដទៅដោយទុកផ្លូវរទេះគោនោះដែរ។
ពេលនេះដីក្រោយវត្តក្លាយជាបួនម្ចាស់ដោយមានបង្កាន់ដៃដីផ្សេងៗគ្នាដោយបួនម្ចាស់នោះបានរួមគ្នាបង្កើតជាប្រឡាយតាមព្រំរបងដីវត្ត។
ដោយមានភាពមិនចុះសម្រុងនឹងគ្នាក៏ថ្នាក់ឃុំសម្របសម្រួលធ្វើកិច្ចសន្យាម្ដងដោយមានស្នាមមេដៃនៅឃុំ។គឺយល់ព្រមស្ដារប្រឡាយឡើងវិញនៅចំណុចក្រោយវត្តក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ដោយមានការជម្រោះនឹងភាពមិនច្បាស់លាស់ក៏មានការវាស់វែងកំណត់បង្កាន់ដៃម្ដងទៀតគិតត្រឹមប្រឡាយក្នុងនោះដែលបង្កាន់ដៃដីខ្លះខ្ខ្វះតិចខ្លះខ្វះច្រើននោះដែល នេះបើតាមអតីតមន្រ្ដីនៅសាលាឃុំចុះវាស់វែងបង្ហើបប្រាប់ដល់ក្រុមសារព័ត៌យើង។
ករណីរឿងនេះដែរលោក ឌឿន រ៉ាត បានមានប្រសាសថាចំពោះដីដែលខ្ញុំយកទៅប្រគេនលោកនោះគឺដីនៅក្នងបង្កាន់ដៃរបស់ខ្ញុំទេ តែអីលូវបង្កាន់ដៃនោះខ្ញុំយកទៅផ្ញើលោកហើយ (ពុំស្គាល់ឈ្មោះនោះទេ)ចំណែកលោកផល សារី មេឃុំភ្នំធិបតីបាននិយាយថាចំពោះបញ្ហាឯកសារទាំងអស់លោកបញ្ជូនទៅស្រុកអស់ហើយ។
នៅថ្ងៃទី21 -03 -2023នេះលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡបានមានប្រសាសថាខ្ញុំពុំទាន់ទទួលឯកសារពីរឃុំនេះទេហើយពុំមានរបាយការណាមួយ
ថាលោកឌឿន រ៉ាត ប្រគល់ដីអោយវត្តដែល ហើយចំពោះពាក់ពន្ធក្នុងរឿង
នោះខ្ញុំក៏កំពង់ដោះស្រាយដែរ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមហាជនក៏សំណូមពរដល់លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកជួយមេត្តាពិនិត្យនៅដីលោក ឌឿន រ៉ាត ឬបង្កាន់ដៃដី នោះផងទាន ដើម្បីបញ្ជៀសការរិៈគន់ពីរមហាជន ថា ព្រះសង្ឃទទួលដីដោយពុំស្របច្បាប់។