ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចុះទៅភ្លាមៗ ក្រោយផ្ទុះការរិះគន់ពីពលរដ្ឋលើមន្ត្រីច្រកទ្វារព្រំដែនអ...

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចុះទៅភ្លាមៗ ក្រោយផ្ទុះការរិះគន់ពីពលរដ្ឋលើមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រមូលលុយតាមតែចិត្ត

-

ខេត្តបាត់ដំបង៖ ក្រោយពលរដ្ឋលើកឡើងថា មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ជញ្ជក់ឈាមខ្មែរគ្នាឯង អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចុះទៅណែនាំដល់មន្រ្តី និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ត្រូវបង្កលក្ខណៈងាយស្រួល និងពន្លឿនការបំពេញបែបបទជូនពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅធ្វើការងារនៅប្រទេសថៃ ដោយស្របច្បាប់។

ប្រជាពលរដ្ឋលើកឡើងថា មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ជញ្ជក់ឈាមខ្មែរគ្នាឯង ដោយក្រដាសសរមួយសន្លឹក ពលករត្រូវបានបង្ខំឱ្យចំណាយលុយអស់១៣០០បាត ដែលស្មើនឹងប្រមាណ១៥ម៉ឺនរៀល។ បន្ថែមពីនេះ មានអ្នកចាំសម្លុតបងប្អូនពលករឱ្យផ្ញើឱ្យវ៉ាន់តាមរថយន្ត ដោយកាបូបមួយ ត្រូវចំណាយលុយអស់១០០បាត ដែលស្មើនឹងជាង១ម៉ឺនរៀលផងដែរ។ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិដូងដែលត្រូវបានចោទប្រកាន់ជុំវិញការបង្ខំឱ្យពលករចំណាយលុយក្រៅផ្លូវការ ដែលពលរដ្ឋខ្លះចាត់ទុកថា ជាការជញ្ជក់ឈាមខ្មែរគ្នាឯង នៅមិនទាន់ចេញមុខស្រាយបំភ្លឺនៅឡើយទេ ខណៈឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏មិនបានបំភ្លឺដែរ ថាតើការលើកឡើងរបស់ពលរដ្ឋជាការពិត ឬក៏យ៉ាងណា…?

ជុំវិញបញ្ហានេះដែរ មុនពេលឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចុះទៅណែនាំដល់មន្រ្តីរបស់ខ្លួន ប្អូនស្រីបង្កើតរបស់សម្តេច ហ៊ុន សែន គឺលោកជំទាវ ហ៊ុន សុីណាត​ ក៏បានស្នើដល់ អភិបាលខេត្តបាត់ដំបងរូបនេះ ឱ្យជួយមើលរឿងរ៉ាវរបស់រាស្ត្រនៅច្រកឡែមក្នុងស្រុកកំរៀងផងដែរ។ លោកជំទាវ បានលើកឡើងថា៖ «នៅតាមច្រកនេះ បានធ្វើបាបរាស្ត្ររាល់ថ្ងៃ ប្រជាជនឆាតមកឱ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ? រឿងច្រកឡែមមួយនេះយូរហើយ បែបរកលុយដូចពាក្យគេថាត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ។ សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ»។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនបានចាត់ទុកថា បញ្ហានេះកើតឡើងដោយសារតែមន្ត្រីថ្នាក់ខេត្តអសកម្ម ឬពុករលួយ និងជាមន្ត្រីគ្រាប់ល្ពៅដែលបានបំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...