បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ៣នាក់យកម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៦នាក់ដែលត្រូវឃាត់ខ្លួនមាន..
១.ឈ្មោះ ជិន ចក់ ភេទប្រុសអាយុ១៧ឆ្នាំ
២.ឈ្មោះ សុះ ដារី ភេទប្រុសអាយុ២៣ឆ្នាំ
៣.ឈ្មោះ ផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ
៤.ឈ្មោះ ថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ
៥.ឈ្មោះ វង់ សាវន ភេទប្រុសអាយុ១៦ឆ្នាំ
៦.ឈ្មោះ មើយ ស៊ីម៉េង ភេទប្រុសអាយុ១៧ឆ្នាំ ដែលស្នាក់នៅភូមិសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖កាលពីវេលាម៉ោង៩,៣០នាទីយប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នៅតាមផ្លូវជាតិលេខ៥ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងមានកាំបិតបានធ្វើសកម្មភាពជិៈម៉ូតូតាមហើយធាក់ម៉ូតូជនរងគ្រោះបណ្តាលហើយកាប់យកម៉ូតូ១គ្រឿងទៅបាត់ជនរងគ្រោះ៣នាក់មាន..
១.ឈ្មោះ ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ
២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុសអាយុ១៦ឆ្នាំ
៣.ឈ្មោះ ឆន សុវណ្ណថៃ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបង្ក្រាបឃាត់ខ្លួនបាន៦នាក់និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះនិងដាវសាំម៉ូរ៉ៃ១ដើមជនសង្ស័យ៤នាក់ឃាត់នៅក្រុងប៉ោយប៉ែត និងជនសង្ស័យ២នាក់ទៀតឃាត់ខ្លួននៅស្រុកអូរជ្រៅនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ក្រោយឃាត់ខ្លួនជនសង្ស័យ៦នាក់បាននាំយកសាកសួរតាមចម្លើយសារភាពពួកគេបានធ្វើសកម្មភាពមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងនិងប្រើប្រាស់ដាវសាំម៉ូរ៉ៃធាក់ម៉ូតូបណ្តួលហើយមិនបានកាប់ទៅលើជនរងគ្រោះនោះទេគឺយកខ្ នងកាំបិតកាបមិនអោយមុននោះទេហើយពេលនេះសមត្តកិច្ចចាប់បាន៦នាក់មាន៤នាក់ឃាត់ក្រុងប៉ោយប៉ែត និង២នាក់ទៀតឃាត់ខ្លួននៅស្រុកអូរជ្រៅក្រោយសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕