ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់នរណាមិនល្បី ! លោក វិត មានគ្រឿងចក្រជាច្រើនចូលគាស់កាយរណ្ដៅដីដឹកលក់គក្រើតស្រុកសំពៅលូន ក្រោមការអភិវឌ្ឍន៍...

នរណាមិនល្បី ! លោក វិត មានគ្រឿងចក្រជាច្រើនចូលគាស់កាយរណ្ដៅដីដឹកលក់គក្រើតស្រុកសំពៅលូន ក្រោមការអភិវឌ្ឍន៍ក្នុងដែនរបស់ខ្លួន

-

ខេត្តបាត់ដំបង៖ តាមសេចក្ដីរាយការណ៍ពីរអ្នករកស៊ីខាងកាយដីដឹកលក់បានបង្ហើបប្រាប់ថានៅស្រុកសំពៅលូននេះពិបាក់ណាស់ដោយ ប្រេងក៏ថ្លៃដីក៏ពិបាក់រកកាយតំលៃក៏ទាប ណាមួយបង់ពន្ធចូលរដ្ឋថែមទៀត តែទោះជាយ៉ាងណាក្ដីក៏ខ្ងុំចង់បានតែបើរកស៊ីដូរគ្នានោះត្រូវដើរលើបន្ទាត់ច្បាប់ដូចគ្នាទៅបានហើយ។
ប្រភពពលរដ្ឋរស់នៅឃុំតាស្ដារម្នាក់បានរាយការមកក្រុមអ្នកព័ត៌មានមេគង្គខ្មែរថាអីលូវនេះឡានដឹកដីទាំងតូចទាំងធំដឹកចេញពីដែនរបស់ក្រុមហ៊ុនលោក វិតយ៉ាងគក្រើកគក្រែងដឹកគ្មានក្របនោះទេស្ថិតនៅឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ភាពជាក់ស្ដែង នៅថ្ងៃទី20ខែមេសាឆ្នាំ2023ក្រុមអ្នកយកព័ត៌មានយើងបានចុះដល់ទីតាំងក្នុងដែនរបស់ក្រុមហ៊ុនលោក វិត ដែលកំពុងយកគ្រឿងចក្រពីរចូលជីករណ្ដៅដីក្នុងដែនរបស់ខ្លួនដោយចែកចាយឡានតូចធំដឹកចេញតម្រូវការទីផ្សារយ៉ាងរលូន។

ករណីគ្រឿងចក្រចូលធ្វើអាជីកម្មគាស់កាយដី នោះដែលលោក វិត តែងតែមានប្រសាសន៍ថាលោកគ្មានធ្វើអាជីកម្មនោះទេគឺលោកអភិវឌ្ឍន៍ក្នុងដីរបស់លោកតែប៉ុណ្ណោះ។តាមទូរស័ព្ទ

បញ្ហាលោក វិត ជីករណ្ដៅដីដឹកលក់នេះដែល មន្ដ្រីរ៉ែនិងថាមពលខេត្តម្នាក់បានមានប្រសាសន៍ថាបើក្រុមហ៊ុនលោក វិត ជីករណ្ដៅដីដឹកលក់នោះគឺធ្វើអាជីកម្មហើយត្រូវមានច្បាប់ ស្រុកនឹងខេត្ត ដើម្បីបង់ពន្ធចូលរដ្ឋទើបអាចធ្វើបាន។

(គួររំលឹកថាបញ្ហារឿងក្រុមហ៊ុនលោក វិត ធ្វើអាជីកម្មនេះដែល ក្រុមអ្នកយកព័ត៌មានរួមនឹងមេគង្គខ្មែរ ខិតខំជូនដំណឹងទៅលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន ជាច្រើនដង បានត្រឹមតែចាំមើល ស្ងាត់សូន្យប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមហាជនស្នើសុំដល់លោក ហម សំខាន់ អភិបាល នៃ គណៈអភិបាលស្រុកសំពៅលូន នឹងជាកងកម្លាំងឯកភាពស្រុក មេត្តាដាក់កម្លាំងចុះត្រួតពិនិត្យនៅគ្រឿងចក្រនឹងការដឹកជញ្ជូនផងទាន។ដើម្បីបញ្ជៀតពីរពលរដ្ឋនឹងមហាជនរិៈគន់ថា ត្រូវថ្នាំសណ្ដំ អស់ហើយ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...