ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការ ផ្នែកសឹករង សំពៅលូន បានចាត់តាំងលោកវរសេនីយ៍ត្រី វ៉ាន់ សុផល មេបញ្ជាការរង ផ្នែកសឹករង សំពៅលូន ដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និលោកជំទាវ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតផ្ទះ១ខ្នងទាំងស្រុងស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ត្រី វ៉ាន់ សុផល និងអាជ្ញាធរដែនដីបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនដល់ម្ចាស់ផ្ទះដែលរងគ្រោះផងដែរ៕