ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់ថ្នាក់ដឹកនាំវរសេនាតូចលេខ៨១៧ ដឹកនាំកម្លាំងចុះជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក...

ថ្នាក់ដឹកនាំវរសេនាតូចលេខ៨១៧ ដឹកនាំកម្លាំងចុះជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

-

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ បានដឹកនាំកម្លាំងចំនួន២៥នាក់ សហការជាមួយកម្លាំងយោធា(ខភម) និងអាជ្ញាធរភូមិឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅជួយរុះរើ និងជួសជុលឡើងវិញផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់របើកដំបូលកាលពីវេលាម៉ោង១៧:១០នាទី នាថ្ងៃទី២៥/០៤/២៣ ។ ម្ចាស់ផ្ទះឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងសកម្មភាពជួយជួសជុលផ្ទះប្រជាពលរដ្ឋនាពេលនេះមានការជួយឧបត្ថម្ភដូចខាងក្រោម÷
១/-វរសេនាតូចលេខ៨១៧ ចូលរួមថវិកា២០ម៉ឺនរៀលទិញឈើ ដែកគោល និងមីចំនួន០២កេស ។
២/-កម្លាំងយោធាវរសេនាតូចលេខ១ និងកម្លាំងយោធាវរសេនាតូច៥៣៣ ឧបត្ថម្ភថវិកា១០ម៉ឺនរៀលជូនម្ចាស់ផ្ទះ ទឹកសុទ្ធ០៨យួរ ត្រីខកំប៉ុង០១ដុំ ។
៣/-ស័ង្កសីអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតចំនួន២០សន្លឹក ។
៤/-កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាស្តា រួមជាមួយលោកស្រីមេឃុំតាស្ដា និងសហការីនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ អង្ករ០១ការ៉ុង ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យួរ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...