ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ ម៉ាក ម៉ាស្ដាបុកម៉ូតួមួយគ្រឿងបណ្ដាអោយស្លាប់មនុស្សម្នាក់

គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ ម៉ាក ម៉ាស្ដាបុកម៉ូតួមួយគ្រឿងបណ្ដាអោយស្លាប់មនុស្សម្នាក់

-

ខេត្តសៀមរាប៖ តាមប្រភពមួយបានប្រាប់​ថា ជនបង្កដែលបានបើករថយន្តបុកមនុស្សជិះម៉ូតូទាំងកំរោលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុ​ត្រូវបានគេស្គាល់ឈ្មោះហើយ។

ប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ​ជនបង្ក មានឈ្មោះ វ៉ាន់ វីរ៉ុត ធ្វើការនៅក្រុមហ៊ុន​ សួស្តីហ្វាយណែន ត្រូវជាកូនលោកវ៉ាន់ វីរៈ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប។ ប៉ុន្តែព័ត៌មានបានទម្លាយថា ជនបង្កបានរត់គេចចេញពីខេត្តសៀមរាបហើយ។ អង្គភាព​សារព័ត៌មានយើង មិនអាចទាក់ទងលោក វ៉ាន់ វីរៈ ដើម្បីបំភ្លឺបាននៅឡើយទេ នៅថ្ងៃអង្គានេះ។

សូមជម្រាបថារថយន្តម៉ាស្តា ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខនគរបាល ដែលបើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លា…ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក ម៉ាស្តា ពណ៌ ខ្មៅ ពាក់ស្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ មានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ ស្លាកលេខ សៀមរាប ១AH-៣២៤៣ អ្នកបើកបរ ឈ្មោះ លឹម ពុទ្ធាវី ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលឲ្យឈ្មោះ លឹម ពុទ្ធាវី ស្លា…ប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។

ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប លោក សោម វីរៈ​ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន។ លោកក៏បានបន្តទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សមត្ថកិច្ចក៏កំពុងស្រាវជ្រាវ រកអត្តសញ្ញាណអ្នកបើកបររូបនេះផងដែរ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បញ្ជាក់ថា រថយន្តពាក់ស្លាកលេខនគរបាល ដែលបានបុកមនុស្សស្លាប់កាលពីយប់ថ្ងៃទី៣០ ឈានចូលថ្ងៃទី១ ខែឧសភា នោះ មិនមាននៅក្នុងបញ្ជីឯកសារនោះទេ មានន័យថា ស្លាកលេខក្លែងក្លាយ ហើយជាមួយគ្នានេះ អ្នកបើកបររថយន្តរូបនោះក៏មិនមែនជានគរបាលដែរប៉ុន្តែហ៊ានប្រើរថយន្តអត់ពន្ធ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...