ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់បនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ឃុំព្រៃពួច ស្រុកអង្គស្នួល នៅតែដំណើរការបើ...

បនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ឃុំព្រៃពួច ស្រុកអង្គស្នួល នៅតែដំណើរការបើកលេងជាធម្មតា រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់

-

ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅ{ភូមិទ្រា} ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងបង្វួកស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចជាមិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

តែបច្ចុប្បន្ននេះក្នុង ឃុំព្រៃពួច ស្រុកអង្គស្នួល ប្រជាពលរដ្ឋរិះគន់ថា: ពោលពេញដោយមានបទល្មើសល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ឃើញនៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាស្រវាំងភ្នែក សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយផងក៏មិនដឹង! បានជាមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅក្នុង ភូមិសាស្ត្រខាងលើ ជាហេតុ!មួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានបញ្ហាអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេ្តកណ្តាល គួរមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងកំំពុងបើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...