ខេត្តបាត់ដំបង ៖តាមសេចក្ដីរាយការពីរអ្នកស្រី ធឿន សុវណ្ណ អ្នកលក់មុខរបបន្ដិចបន្ដួចនៅឃុំធិបតី ស្រុកគាស់ក្រឡអោយដឹងថា មានក្រុមហ៊ុនអាត្រាក់ទ័រចូលមកធ្វើអាជីកម្មនៅក្នុងឃុំធិបតីដោយមានមេការឈ្មោះឡើ និតម្ចាស់ឈ្មោះ សឿត មួយ រស់នៅក្នុងឃុំធិបតីដូចគ្នា ហេតុនេះក្នុងការធ្វើអាជីវកម្មនោះបានមកជឿប្រេងម៉ាស៊ូតដើម្បីធ្វើអាជីវកម្មជាបន្ដដោយប្រេងម៉ាស៊ូតទាំងនោះខ្ញុំបានចំនេញក្បាលកាក់ទេកុំជឿចេះតែកើនឡើង តែខ្ញុំនឹកឃើញថានៅក្នុងឃុំដូចគ្នា ហើយម្យ៉ាងទៀតឈ្មោះនិតនឹងឈ្មោះមួយចេះតែថាថ្ងៃនេះថ្ងៃនោះរហូតជឿកើនសារុប 8,000 000រៀល ជាង(ប្រាំបីលានរៀលជាង) ពីបុង ពេលនោះខ្ញុំក៏អស់ជំនឿក្នុងការតាមទារលុយនោះ។
បញ្ហារឿងលោកនិតនិងលោកមួយជឿប្រេងម៉ាស៊ូតខ្ញុំនេះដែរ ដោយមើលឃើញភាពលំបាក់នឹងការដោះស្រាយភូតកុហកខ្លាំងពេក ខ្ញុំក៍បង្ខំចិត្តស្វែងរក សមត្ថកិច្ចបុស្ដិ៍ឃុំធិបតីអោយជួយសម្របសម្រួលជាច្រើនដងដែលតែគ្មានដំណោះស្រាយ។មិនតែប៉ុណ្ណោះខ្ញុំក៏ដាក់ពាក្យបន្ដឹងនៅឃុំទៀតតែគ្មានដំណោះស្រាយដដែល។
ក្រោយពេលដំណោះស្រាយនៅបុស្ដិ៍នឹងឃុំពុំចេញខ្ញុំពុំមានលិទ្ធិភាពបន្ដទៅទៀត។
ខ្ញុំក៏សម្រេចចិត្តពឹងអង្គភាពសារព័ត៌មានមេគង្គខ្មែរអោយជួយចុះផ្សាយក្នុងករណីលោកនិតនិងលោកមួយធ្វើបាបដោយជឿប្រេងម៉ាស៊ូតពុំទទួលខុសត្រូវ។
ទោះជាយ៉ាងណាក្ដីអង្គភាពគេហទំព័រមេគង្គខ្មែរខិតខំចុះទៅឃុំធិបតីដើម្បីស្វែងរកលោកនិតនិងលោកមួយដែលតែពុំជួបនឹងតាមទូរស័ព្ទលោកនិតជាមេការកាន់លេខ0717683398 លោកមួយម្ចាស់អាត្រាក់ទ័រកាន់លេខ015978624ជាច្រើននៅតែពុំជួប។
ហេតុនេះអង្អភាពគេហទំព័រមេគង្គខ្មែរងចាំការស្រាយបំភ្លឺពីលោកនិតនិងលោកមួយគ្រប់ម៉ោងធ្វើការតាមលេខ 097 961 7090-0968802123