ខេត្តបាត់ដំបង៖តាមសេចក្ដីរាយការអោយដឹងថាមានទីតាំងធ្វើមាន់រស់ស្ថិតនៅជិតសាលារៀនបឋមសិក្សាវត្តគរក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាកន្លែងធ្វើមាន់រស់ពុំមានច្បាប់អនុញ្ញាត្តជាយូរឆ្នាំមកហើយ ដោយសារមានភាពប៉ះពាល់យ៉ាងខ្លាំងនៅបរិស្ថាន ដូច ហូរចូលអូរ ស្ទឹង នឹង ចោលក្លិនមិនល្អធ្វើអោយប៉ះពាល់នៅសុខភាព ពលរដ្ឋរស់នៅជិតនោះរួមនឹងអ្នកធ្វើដំណើរឆ្លងកាត់ថែមទៀត។
(គួររំលឹកថារយះកន្លងមកនៅសាលាក្រុងបាត់ដំបង មានការដោះស្រាយជាច្រើនដងដែលតែនៅធ្វើបានយ៉ាងរលូន)
បើយោងតាមលោក ប៉ែន ស៊ីថា ប្រធានពេទ្យសត្វខេត្តបាត់ដំបងអោយដឹងថា ទីតាំងធ្វើមាន់រស់ចំណុះនោះគឺជារឿងចាស់ជាយូរណាស់មកហើយសាលាក្រុងជាអ្នកដោះស្រាយ។ហើយពុំមានច្បាប់ឯណាអោយធ្វើដែល តែចំពោះក្នុងការនាំមាន់រស់ចូលត្រួវឆ្លងកាត់នឹងការត្រួតពិនិត្យដែលទើបអាចធ្វើបាន។ចំណែកលោក បូរ៉ាន ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបងអោយដឹងថា លោកពុំអាចអនុញ្ញត្តច្បាប់អោយធ្វើនោះដែល។
ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបងមេត្តាជួយដោះស្រាយនៅរឿងចាស់ដែលទុកចោលឯកសារយូរនោះនឹងជួយបង្កើតគណៈកម្មាការចំរុះចុះត្រួតពិនិត្យទីតាំងធ្វើមាន់រស់នោះផងទាន ! ដើម្បីជួយការពារបរិស្ថានផង សុខភាពផងនឹងមានច្បាប់អាចមានពន្ធចូលរដ្ឋផង។