ខេត្តកោះកុង៖ ប្រភពពលរដ្ឋរស់នៅក្នុងភូមិគយឃុំជ្រោយស្វាយបានបង្ហើបប្រាប់ដល់អ្នកសារព័ត៌មានមេគង្គខ្មែថានៅតាមឆ្នេរសមុទ្រស្ថិតនៅក្នុងភូមិគយឃុំជ្រោយស្វាយស្រុកស្រែអំបិលមានឈ្មួញរកស៊ីប្រមូលទិញមច្ឆាចំរុះដូចជាខ្យងសនឹងខ្យងគ្រប់ប្រភេទទៀតដែលរស់នៅក្នុងសមុទ្រយ៉ាងរំលូនដោយជំនាញមិនខ្វាយខ្វល់នៅការត្រួតពិនិត្យនោះទេ ។
យ៉ាងដូចនៅថ្ងៃទី17ខែមិថុនាឆ្នាំ2023 មានមេឈ្មួញជាម្ចាស់ខ្យងសនឹងខ្យងគ្រប់ប្រភេទទៀតបានដឹកយកមកឡើងឡានធំដោយគ្មានជំនាញត្រួតពិនិត្យនោះទេ។
(គួរំលឹកថាកុំថាឡើយមេខ្យងកូនខ្យង ទោះចៅខ្យងក៏មិនសល់ដែល)។
បញ្ហារឿងមេឈ្មួញប្រមូលទិញខ្យងសនឹងខ្យងគ្រប់ប្រភេទយកមកឡើងឡានធំៗនៅមាត់ឆ្នេរស្ថិតនៅភូមិគយឃុំជ្រោយស្វាយស្រុកស្រែអំបិលនេះដែល
លោក អី ម៉េងលាង ប្រធានមន្ទី កសិកម្មខេត្តកោះកុងបានមានប្រសាសន៍ថា លោកពុំដឹងនោះទេ ប៉ុន្ដែខ្ញុំទើបទទួលដំណឹងពីរលោកអភិបាលស្រុកស្រែអំបិលដែរ។
(គួររំលឹកថាលោក អី ម៉េងលាង ប្រធានមន្ទីកសិកម្មខេត្តកោះកុង បានមានប្រសាសន៍ថា អ្នកសារព័ត៌មានចង់រាយការណ៍ឬជូនដំណឹងដល់លោក គឺត្រូវរាយការណ៍ទៅមន្ទីសារព័ត៌មានខេត្តសិន ទើបលោក ឯកភាព ថាសារព័ត៌មាននោះពិតឬមិនពិត ទោះឆ្លងកាត់ឬនៅឆ្ងាយក៌ដោយ)។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមហាជនស្នើសុំដល់លោក អី ម៉េងលាងប្រធានមន្ទីកសិកម្មខេត្តកោះកុង មេត្តាជួយដាក់កម្លាំងជំនាញ ចុះត្រួតពិនិត្យនៅមេឈ្មួញប្រមូលទិញមច្ឆាជាតិទាំងនោះផងដើម្បីបញ្ជ្រៀសការរិៈគន់នឹងជួយទប់ស្កាត់ថែរក្សាកុំអោយផុតពូជនៅមច្ឆាជាតិទាំងនោះ។