ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាខ្លាំងមែន ! លោក វណ្ណា សាងសង់សំណង់រឹងប៉ះពាល់ដល់ស្ទឹងអត់ច្បាប់ត្រូវអាជ្ញាធរក្រុងមិនហ៊ានចុះទប់ស្កា...

ពិតជាខ្លាំងមែន ! លោក វណ្ណា សាងសង់សំណង់រឹងប៉ះពាល់ដល់ស្ទឹងអត់ច្បាប់ត្រូវអាជ្ញាធរក្រុងមិនហ៊ានចុះទប់ស្កាត់សង្ស័យត្រូវថ្នាំសណ្ដំហើយមើលទៅ

-

ខេត្តបាត់ដំបង៖ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋដែលឆ្លងកាត់ទីនោះបានបង្ហើបប្រាប់ថាមានការដ្ឋានសាងសង់សំណង់រឹងមាំមួយកន្លែងស្ថិតនៅរបមាត់ស្ទឹងសង្កែក្នុងឃុំវត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបងបានសាងសង់សំណង់រឹងមាំធ្វើអោយប៉ះពាល់ដល់ស្ទឹងសង្កែនឹងពុំទាន់មានច្បាប់អនុញ្ញាត្ត។

តាមលោកជា វណ្ណា ជាម្ចាស់កាដ្ឋានការសាងសង់នោះបានអោយគេហទំព័រមេគង្គខ្មែរដឹងថា ដីដែលលោកសាងសង់សំណង់នោះគឺមានច្បាប់ត្រឹមត្រួវហើយ លោកហ៊ានធ្វើគឺហ៊ានទទួលខុសត្រួវ ។

ករណីការសាងសង់សំណង់រឹងមាំនេះដែល លោក សុខ ឈឿក ចៅសង្កាត់វត្តគរបានមានប្រសាសន៍តាមទូរស័ព្ទថា លោកពុំដឹងនោះទេ ហើយគ្មានច្បាប់ឯណាហ៊ានចេញអោយសាងសង់សំណង់រឹងនោះដែរ ព្រោះដីទីនោះប៉ះពាល់នឹងចំណីស្ទឹង ហើយម្យ៉ាងទៀតអាជ្ញាធរក្រុងដឹកនាំកម្លាំងចូលរួមដោយជំទប់ទី1 សង្កាត់ ចុះត្រួតពិនិត្យរួចរាល់អស់ហើយ ។

ពាក់ពន្ធនឹងកាដ្ឋានសាងសង់សំណង់រឹងមាំនេះដែលលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង នៅថ្ងៃទី24ខែ
ឧសភាឆ្នាំ2023 នេះថាលោកនឹងចេញលិខិតចុះទប់ស្កាត់ហើយមិនអោយសាងសង់បន្ដទៀតទេ។

ចំណែកមន្ត្រីនៅសាលាក្រុងម្នាក់បានបង្ហើបប្រាប់ថាលោកយកលិខិតមួយច្បាប់ទៅអោយសង្កាត់នោះហើយដើម្បីអោយជួយទប់ស្កាត់ការសាងសង់សំណងរឹងនោះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មេត្តាជួយដាក់កម្លាំងជំនាញចុះពិនិត្យផងទាន។ដើម្បីជួយទប់ស្កាត់នៅការសាងសង់សំណង់រឹងតាមមាត់ស្ទឹងសង្កែរីករាលដាលជាបន្ដៗនោះ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...