ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ក្រុងអរិយ្សត្រ ជារដ្ឋនៅក្នុងរដ្ឋឬ? អ្នកមានអំណាចកំពុងសាងសង់សំណង់រឹងលើច្រាំងទន្លេ កំពុងរីករាលដាលជាបន្ដ...

ក្រុងអរិយ្សត្រ ជារដ្ឋនៅក្នុងរដ្ឋឬ? អ្នកមានអំណាចកំពុងសាងសង់សំណង់រឹងលើច្រាំងទន្លេ កំពុងរីករាលដាលជាបន្ដបន្ទាប់

-

ខេត្តកណ្ដាល៖អាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ ទន្ទ្រានយកដី យកឆ្នេរទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។ ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងទន្លេនៅសង្កាត់ព្រែកអំពិល ក្នុងក្រុងអរិយ្សត្រ ដោយមានអ្នកមានលុយកាក់ និងអំណាចម្នាក់បានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះចូលទៅក្នុងទន្លេតាមបណ្តោយច្រាំងទន្លេក្នុងក្រុងអរិយ្សត្រ។ សំណង់ជាគេហដ្ឋាន បានរួចរាល់ជាងហាសិបភាគរយ ហើយពួកគេកំពង់បន្តបុកគ្រឹះបន្ថែមរុលចូលទៅក្នុងទន្លេដែលអាចក្លាយទៅជាទ្រង់ទ្រាយធំ នេះបើពិនិត្យមើលទៅតាមទំហំ និងល្បឿននៃការងារដែលកំពុងតែសកម្មនាបច្ចុប្បន្នកាលនេះ ។ គេអាចសន្និដ្ឋានបានថា អាចជាគម្រោងអ្វីមួយនៅមាត់ទន្លេ ដោយមានជាគេហដ្ឋាន ។  ក្រុមការងាររបស់សារពត៌មានមេគង្គខ្មែរបានព្យាយាមស្វែងរកឈ្មោះម្ចាស់សំណង់ដើម្បីចង់ទទួលបានអំពីទិសដៅនៃគម្រោងដ៏ធំនេះផង ព្រមទាំងលក្ខណ:គតិយុត្តដែលក្រសួងរៀបចំដែនដីផ្តល់ការអនុញ្ញាតឲ្យសាងសង់ ប៉ុន្តែយើងមិនទទួលបានចម្លើយសមស្របឡើយ ។
សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២  ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។
ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីធនធានទឹក ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានមួយដែលចាប់ផ្តើមតាំងតែពីច្រើនខែឆ្នាំមកហើយ ។
យើងសង្ឃឹមថា ពត៌មានដែលយើងលាតត្រដាងនេះមានសារ:សំខាន់ចំពោះប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរ ហើយយើងនឹងផ្សាយបន្តជូនលម្អិតអំពីករណីខាងលើនេះនៅពេលឆាប់ៗ ខាងមុខនេះ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...