ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងស៊ីសង បើកលេងអាប៉ោងដុះស្លែនៅក្នុងភូមិថ្មីសង្កាត់ កំពុងសំណាញ់កំពង់លេងយ៉ាងរំលូនអាជ្ញាធរនិងសម...

ទីតាំងល្បែងស៊ីសង បើកលេងអាប៉ោងដុះស្លែនៅក្នុងភូមិថ្មីសង្កាត់ កំពុងសំណាញ់កំពង់លេងយ៉ាងរំលូនអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

-

ខេត្តកណ្ដាល៖ទីតាំងល្បែងស៊ីសងប្រមូលផ្កុំលេងអាប៉ោង នៅក្នុងភូមិថ្មីសង្កាត់កំពុងសំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកដំណើរការឡើងវិញហើយ ក្រោយពីសមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឍប់ការលេងល្បែងស៊ីសងម្តងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងល្បែងស៊ីសងខាងលើនេះគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ។ដោយមហាជនបាននាំគ្នាលើកឡើងថា?ទីតាំងល្បែងស៊ីសងអាប៉ោងខាងលើនេះសង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងតាខ្មៅផងក៌មិនដឹង ! ទើបបណ្តែតបណ្តោយអោយទីតាំងល្បែងស៊ីសងអាប៉ោងខាងលើនេះ បើកដំណើរការយ៉ាងរលូន ដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​។សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងករណីល្បែងស៊ីសងអាប៉ោងខាងលើនេះ មហាជនបានសំណូម ដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញ ចុះមកជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងជាដើមចមបង្កើតបទល្មើស។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...