ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះភូមិជើងភ្នំ និងបក្សពួកប្រើអំណាចគាបយកលុយលើតុក...

លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះភូមិជើងភ្នំ និងបក្សពួកប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់មិនញញើតអ្វីទាំងអស់?

-

ខេត្តឧត្តរមានជ័យ -បែកធ្លាយ លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់យ៉ាងកំរោល
ប្រភពព័ត៌មានពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជាជើងមាន់ ជើងទា ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ក៏ លោក ឆ ណាក់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។ រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បណ្ដោយឲ្យលោក ឆ ណាក់ ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកអន្លង់វែង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងតាមរថយន្តធុនធំ និងរថយន្តធុនតូចពីប្រទេសសៀម យកមករក្សាទុកតាមឃ្លាំងច្រើនកន្លែងនៅក្បែរៗច្រកទ្វារអន្តរជាតិជាំ តាមអំពើចិត្ត។ បន្ទាប់មកឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់មន្ត្រីគយចល័តតំបន់5ប្រចាំកុងត្រូលជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមឈ្មួញបានបញ្ជាក់ថា លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ មានចរិតក្រអឺតក្រទមខ្លាំងណាស់ ហើយគាបយកលុយលើតុក្រោមតុពីពួកគាត់យ៉ាងកំរោល។

  1. ប្រភពពីក្រុមឈ្មួញបានឲ្យដឹងទៀតថា ករណីលោក ញិប ផល្លិក គាបយកលុយពីពួកគាត់គឺពុំមានការចេញបង្កាន់ដៃ ឬវិក្កយបត្រឲ្យបានត្រឹមត្រូវនោះទេ ហើយក៏គ្មានអ្នកណាហ៊ានតវ៉ាដែរ ព្រោះខ្លាចប្រឈមនឹងការលំបាកកាន់តែខ្លាំង។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក ឆ ណាក់ មេគយច្រកទ្វារអន្តរជាតិជាំ និងលោក ញិប ផល្លិក ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ។ ដោយហេតុថាលោក ឆ ណាក់ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញប្រភេទចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ហើយលោក ញិប ផល្លិក ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...