ខេត្តបាត់ដំបង៖តាមសេចក្ដីរាយការពីរប្រជាពលរដ្ឋរស់នៅទីនោះលើកឡើងប្រហាក់ប្រហែលគ្នាថាដីមួយកន្លែងដែលក្រុមហ៊ុននោះចាក់ដីគឺប៉ះពាល់ដល់ប្រឡាយឬផ្លូវហើយ ។ ដោយរយះកន្លងមកដោយមានផ្លូវឬប្រឡាយនេះព្រោះមានប្រជាពលរដ្ឋរស់នៅតំបន់នោះដែលតែបើយោងតាមប្លង់រឹងរបស់ពលរដ្ឋដែលលក់ដីអោយក្រុមហ៊ុននោះគឺមានផ្លូវទទឹង15 ម៉ែត្របណ្ដោយប្រហែលជាង200ម៉ែត្រជាផ្លូវសាធារណៈការពារដោយរដ្ឋ។
ដោយសារមានការរិះគន់ពីរពលរដ្ឋនោះជំនាញវាស់វែងនៅថ្ងៃទី28ខែកក្ដដាឆ្នាំ2023វេលាម៉ោង4,30នាទីបានចុះកំណត់វាស់ទីតាំងដីដែលរដ្ឋការពារមានទទឹង15ម៉ែត្របណ្ដោយជាង200ម៉ែត្រនោះដើម្បីអោយរដ្ឋថែរក្សាទុកជាសម្បតិរដ្ឋនេះបើតាមជំនាញវាស់វែងអោយដឹងតាមតេលេក្រាម។
ចំពោះក្រុមហ៊ុនដែលអភិវឌ្ឍន៍ក្នុងភូមិជ្រោយស្ដៅឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបងរយៈកន្លងមកយើងខ្ញុំកាន់គេហ័ទំព័មេគង្គខ្មែរតែងតែខិតខំស្វែងរកម្ចាស់ទីតាំងអភិវឌ្ឍន៍នោះតាមអាជ្ញារធនឹងជំនាញដែលតែពុំទទួលនៅលេខទូរស័ព្ទនោះទេ។
នៅថ្ងៃទី29ខែកក្ដដាឆ្នាំ2023នេះយើងខ្ងុំកាន់គេហទំព័មេគង្គខ្មែរបានទំនាក់ទំនងទៅលោកមេការអោយលោកជួយស្រាយបំភ្លឺនៅបញ្ហាការលើកឡើងរបស់ពលរដ្ឋរិៈគន់នៅការចាក់ដីប៉ះពាល់ប្រឡាយឬផ្លូវរបស់សាធារណៈការពារដោយរដ្ឋ តែលោកមានប្រសាសន៍ថាចាំជូនទៅមេសិន។
ជាចុងក្រោយពលរដ្ឋសំណូមពរដល់លោកជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល មេត្តាជួយដាក់កម្លាំង ទប់ស្គាត់ ថែរក្សានៅដីប្រឡាយឬផ្លូវដែលមានទំហុំដូចខាងលើនោះផងទាន។