ភ្នំពេញ÷ ប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញរបស់លោកម៉េងដាក់អោយលេងល្បែងនៅចំណុចជិតសាលាបឋមសិក្សាបង់អង្កាញ់ក្នុងភូមិបង់អង្កាញ់សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។
តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន បានដាក់ចេញកន្លងមក។
ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេងស្រែកហ៊ោកញ្ជ្រាវអនាធិបតេយ្យ បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ម៉ៅ សឿត អធិការខ័ណ្ឌច្បារអំពៅសូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែងនៅនេះដែរស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕