ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ក្រុមចោរដាក់ថ្នាំបំពុលសត្វឆ្កែ​ ចូលលួចយក​ម៉ូតូ​ត្រូវសមត្ថកិច្ចចាប់បាន៦នាក់​ហើយ តែអ្វីគួរឲ្យស្ដាយគឺមិ...

ក្រុមចោរដាក់ថ្នាំបំពុលសត្វឆ្កែ​ ចូលលួចយក​ម៉ូតូ​ត្រូវសមត្ថកិច្ចចាប់បាន៦នាក់​ហើយ តែអ្វីគួរឲ្យស្ដាយគឺមិនទាន់រកឃើញម៉ូតូ ចាប់បានអ្នកយកម៉ូតូស្មើនឹងឃើញម៉ូតូវិញតែនេះមិនឃើញហេតុអ្វី?

-

ខេត្តពោធិ៍សាត់​ ៖​ ជនសង្ស័យចំនួន៦នាក់ត្រូវបាន​កម្លាំងសមត្ថកិច្ច​ នៃ​ អធិការដ្ឋាននគរបាលស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ក្របួចបាន​ ជា​បន្តបន្ទាប់​ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់​កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង៧ និង ៤០នាទី​ ។

សមត្ថកិច្ចបានដឹងថា​ ជនសង្ស័យទាំង៦នាក់គឺជាមុខសញ្ញា​ ករណីលួច(បំពុលសត្វឆ្កែយកម៉ូតូ)​ របស់ជនរងគ្រោះឈ្មោះ​ ហោ​ន វុទ្ធី​ ​កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅ​វេលា​ម៉ោង ៥និង ៣០នាទី នៅចំណុចផ្ទះ​ ជនរង​គ្រោះ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​។

សមត្ថកិច្ចបន្តថា​ សម្ភារៈបាត់បង់រួមមាន​ ៖ម៉ូតូ១គ្រឿង​ ម៉ាក​ ហុដាC125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1N ៨៨៦០ ផលិតឆ្នាំ ២០២២​ និងងាប់សត្វឆ្កែ​ ៣ក្បាល​ ១ ក្បាលងាប់នៅមុខផ្ទះកណ្ដាលភួមិ ពីក្បាលបានបន្ដែតទឹក។

ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់​ខ្លួនទាំង៦នាក់​ រួមមាន​ ៖​ ទី១-​ សាន់​ សេងហៀង​,​ទី២-​ អ៊ុច​ សំអៀន,ទី៣-​ចន​ ចំតេីន​,ទី៤-យុន​ សុីវធាន,ទី៥-លី​ សុីណាត,ទី៦-យេន​ យយ៉ាន់។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់​ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីកសាងសំណុំរឿងចាត់ការ​បន្ត​តាមនិតិវិធី​ ។

ពលរដ្ឋលេីកជាចម្ងល់ថា​ បេីសិនជាសមត្ថកិច្ច​អះអាងថា​ ចាប់បានចោរដែលដាក់ថ្នាំ(បំពុលសត្វឆ្កែ​ )លួចយកម៉ូតូ​ ចុះហេតុអ្វីម៉ូតូរបស់ជនរងគ្រោះបែជារកមិនឃេីញ​ (នេះជាចម្ងល់របស់ពលរដ្ឋ​ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...