ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ដងស្ទឹងសង្កែស្ថិតនៅស្រុកឯកភ្នំនឹងក្រុងបាត់ដំបងកំពុងរីកដុះដាលនៅការសាងសង់សំណង់រឹងហើយចំណែកអាជ្ញាធរនឹងជំ...

ដងស្ទឹងសង្កែស្ថិតនៅស្រុកឯកភ្នំនឹងក្រុងបាត់ដំបងកំពុងរីកដុះដាលនៅការសាងសង់សំណង់រឹងហើយចំណែកអាជ្ញាធរនឹងជំនាញពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់

-

ខេត្តបាត់ដំបង ៖អាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ ទន្ទ្រានយកដី យកចំណីស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។
ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងស្ទឹង ហៅថាស្ទឹងសង្កែនៅ ក្នុងស្រុកឯកភ្នំនឹងក្រុងបាត់ដំបងដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះប៉ះពាល់ស្ទឹងសង្កែតាមបណ្តោយច្រាំងស្ទឹងក្នុងភូមិខ្វិត ឃុំខ្ពបស្រុកឯកភ្នំនឹងភូមិថ្កូវរហូតដល់ភូមិវត្តគរ នៃក្រុងបាត់ដំបង។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើច្រាំស្ទឹង ។
សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២  ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេស្ទឹងបឹងនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។

ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលស្រុកអភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីធនធានទឹក ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានដែលចាប់ផ្តើមតាំងតែពីច្រើនខែឆ្នាំមកហើយ ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំង ចុះត្រួតពិនិត្យនៅបញ្ហាការសាងសង់សំណង់រឹងមាំថ្មីៗនេះផងទាន។ដើម្បីជួយទប់ស្កាត់ការសាងសង់ជាបន្ដបន្ទាប់ទៅទៀត។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...