ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់បនល្បែងសង្វៀនប្រជល់មាន់ គ្រប់ប្រភេទ ផ្សេងទៀត បង្កប់នៅក្នុង(កាស៊ីណូ)គ្មានឈ្មោះមួយកន្លែងស្ថិតក្នុង ឃុំ...

បនល្បែងសង្វៀនប្រជល់មាន់ គ្រប់ប្រភេទ ផ្សេងទៀត បង្កប់នៅក្នុង(កាស៊ីណូ)គ្មានឈ្មោះមួយកន្លែងស្ថិតក្នុង ឃុំកក់ ស្រុកពញាក្រែក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប.!

-

ខេត្តត្បូងឃ្មុំ ÷ (កាស៊ីណូ)គ្មានឈ្មោះ មួយកន្លែងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសង្ស័យគ្មានអាជ្ញាប័ណ្ណ ចេញពីគណ:កម្មការគ្រប់គ្រងពាណិជ្ជកម្ម ល្បែងស៊ីសងនោះទេមើលទៅ? ខណៈបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ បានបើកលេងយ៉ាងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

សេចក្តីរាយការណ៍មកថា! ម្ចាស់(កាស៊ីណូ)គ្មានឈ្មោះ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានឲ្យមេការគៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងល្បែងប្រជល់មាន់និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបទីតាំងបនល្បែងនេះដំណើរការបើកលេងបានដោយរលូន.!។

ប្រភពបានឲ្យដឹងទៀតថា! ល្បែងសង្វៀនប្រជល់មាន់និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត នៅក្នុង(កាស៊ីណូ)គ្មានឈ្មោះមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំ កក់ស្រុកពញាក្រែក បើកលេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹង អឺងកង ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះបានពួកគាត់និយាយថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.ឲ្យមានសុវត្តិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី មូលដ្ឋាន អនុវត្ត កន្លងមក.!។

ហេតុនេះហើយ ទើបប្រជាពលរដ្ឋនាំគ្នាអំពាវនាវយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូចជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាសុីណូ)មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន.!។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន ជាអតីត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ?និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...