ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់លោកឈួន រ៉ន មេឃុំព្រះនេត្រព្រះកំពុងតែសប្បាយចិត្តនិងបិតភ្នែកយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្មជួលអោយអជី...

លោកឈួន រ៉ន មេឃុំព្រះនេត្រព្រះកំពុងតែសប្បាយចិត្តនិងបិតភ្នែកយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្មជួលអោយអជីវកលក់ដូរនឹងផ្ទុកសំរាមនៅផ្លូវកែងមុខសាលាបឋមសិក្សាដោយស្ងៀមស្ងាត់

-

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍ពីប្រជាពលរដ្ធបានអោយដឹងថាលោក ឈួន រ៉ន មេឃុំកុំពុងតែសប្បាយចិត្តយកចិញ្ចើមផ្លូវសាធារណៈជួលអោយអជីវករលក់ដូរនឹងផ្ទុកសំរាមធ្វើអោយកក់ស្ទះនិងអណាធិបតេយ្យនិងគ្មានសណ្តាប់ធ្នាប់ បើគ្រោះថ្នាក់ជារឿងដដែលៗ៕

ប្រជាពលរដ្ធបានអោយដឹងទៀតថាពួកគាត់ពិបាកធ្វើដំណើរពេលដែលឆ្លងកាត់ម្តងៗធ្វើអោយកក់ស្ទះនិងចង្អៀតរកតែផ្លូវជិះមិនចង់កើតហើយពួកគាត់បានប្រាប់អ្នកសារពត៍មាន យើងខ្ញុំអោយជួយចុះផ្សាយដើម្បីអោយថ្នាក់លើបានដឹងបានឃើញនៅផ្សារអាណាធិបតេយ្យនឹងសំរាមគរទុកធ្វើអោយប៉ះពាល់គ្រប់បែបយ៉ាងដល់ពលរដ្ឋនឹងសិស្សឆ្លងកាត់ឬចេញចូលទីនោះស្ថិតនៅផ្លូវកែងសាលាក្នុងភូមិជើងវត្តឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

ជាចុងក្រោយនេះពួកគាត់សូមសំណូមពរទៅដល់ លោក យូ ពៅ អភិបាល នៃគណៈអភិបាលស្រុកនឹងជាគណៈបញ្ជាការកងកម្លាំងឯកភាពរដ្ឋបាលស្រុកជួយមើលនិងទប់ស្កាត់ផងទាន!
ព្រោះទីតាំងនោះផ្លូវក៏កែង អ្នកលក់ក៏លើដីចំណីផ្លូវម៉្យាងទៀតយកសំរាមគរទុកធ្វើអោយប៉ះពាល់យ៉ាងខ្លាំងគ្រោះថ្នាក់ជាញឹកញយបុកអស់ហើយរនាំងដែក។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...