ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ហ្គេមបាញ់ត្រីដ៏ធំ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី កំពុងបើកយ៉ាងរលូន គ្មានការបង្ក្រាបពីអាជ្ញាធរ...

ហ្គេមបាញ់ត្រីដ៏ធំ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី កំពុងបើកយ៉ាងរលូន គ្មានការបង្ក្រាបពីអាជ្ញាធរ

-

ភ្នំពេញ៖ធ្លាយ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំល្វឹងល្វើយប្រចាំលើផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី តាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងបើកលេង និងមានអតិថិជនយ៉ាងច្រើនកុះករចូលលេងយ៉ាងអានាធិបតេយ្យ ដោយទីតាំងល្បែងខុសច្បាប់មួយនេះ កន្លងមកធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប និងណែនាំឲ្យបិទជាច្រើនលើកផងដែរ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

ចំពោះទីតាំងខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម។

ជុំវិញករណីខាងលើនេះដែរ ពលរដ្ឋសូមស្នើដល់ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក អធិការនគរបាលខណ្ឌមានជ័យ សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបផង ។

ពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៅគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជូន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយបញ្ជូនកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ ឱ្យខានតែបានផងទាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...