ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សង្វៀនបញ្ជុល់មាន់នឹងអាប៉ោ នៅចំណុចចំការស្វាយចន្ទីមួយកន្លែងនៅក្នុងទឹកដី ឃុំឯកភាព ស្រុកអូរជុំ បើល្បែងស៊...

សង្វៀនបញ្ជុល់មាន់នឹងអាប៉ោ នៅចំណុចចំការស្វាយចន្ទីមួយកន្លែងនៅក្នុងទឹកដី ឃុំឯកភាព ស្រុកអូរជុំ បើល្បែងស៊ីសងយ៉ាងគក្រើត ចំណែកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប !

-

ខេត្តរតនគីរី ៖​ សង្វៀនជល់មាន់ បៀអាប៉ោងនិងយូគីបើកដំណើរការលេងយ៉ាងអនាធិប តេយ្យ នៅក្នុងចំការស្វាយចន្ទីដែលស្ថិត នៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី​ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ទទួលបាន លាភសក្ការៈទេដឹងបានជាមិនហ៊ានបង្រ្កាប។

បើយោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំឯកភាពបានអោយដឹងថា សង្វៀន ជល់មាន់ បៀអាប៉ោងនិងយូគីដែលកំពុងបើកដំណើរការបំរើក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃ យ៉ាងគគ្រឹក គគ្រេងដោយរលូនគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។

ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះស្ថិតនៅក្នុងចំការស្វាយចន្ទី ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី។ ប្រហែលមានខ្នងអង្អែករឹងមាំនៅពីក្រោយហើយ ទើបមន្ត្រីពាក់ព័ន្ធនៅទីនោះ មិនហ៊ានបង្រាប!មហាជនដាក់សង្ស័យថា លោក អភិបាលស្រុកអូរជុំ និងលោក អធិការនគរបាលស្រុកអូរជុំ ប្រហែលទទួលបានប្រយោជន៍ពីមេបនល្បែងសុីសងខុស ច្បាប់ខាងលើនោះហើយទេដឹង?បានជាបណ្ដែតបណ្ដោយអោយ អ្នកបើកល្បែងសុីសងខុសច្បាប់ ធ្វើព្យុះភ្លៀងបើកល្បែងសុីសងតាមអំពើចិត្ត មិនហ៊ានបង្រ្កាបសោះ។

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ បៀអាប៉ោងនិង យូគី ស្ថិតនៅក្នុងចំការស្វាយចន្ទី ឃុំឯកភាព ស្រុកអូរ ជុំ ខេត្តរតនគិរី បើកដំណើរការលេងយូរខែ មកហើយដោយសេរីគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ!មតិមហាជនក៍ដូចប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះទេ! គឺបុគ្គលឈ្មោះ សី ឈ្មោះ វិន និងឈ្មោះ ថា មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយប្រហែលត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ចុះឯណាទៅ?ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច ? ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីអោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព?។
ព្រោះថាទី ណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម ចោរលួច.ចោរប្លន់. ចោរឆក់ .ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសុំណូមពរដល់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក អ៊ុង សុភាព ស្នងការនគរ បាលខេត្តរតនគិរី និងលោក ផាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មានវិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ចៀសវៀងមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមាន ការឃុបឃិតគ្នា និងបើកភ្លើងខៀវជាប្រព័ន្ធបង្កើត បទល្មើសក្នុងមូលដ្ឋានគួរតែចាត់មន្ត្រីជំ​នាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាប ទីតាំងមួយកន្លែងខាងលើនេះអោយប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...