ថ្ងៃ​អាទិត្យ, ខែ​មករា 12, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងសាងសង់សំណង់បុកគ្រិៈប៉ះពាល់ចំណីស្ទឹងនៅភូមិខ្វិតលោកអភិបាលស្រុកឯកភ្នំចេញច្បាប់ទុបស្កាត់ហើយនោះតែនៅ...

ទីតាំងសាងសង់សំណង់បុកគ្រិៈប៉ះពាល់ចំណីស្ទឹងនៅភូមិខ្វិតលោកអភិបាលស្រុកឯកភ្នំចេញច្បាប់ទុបស្កាត់ហើយនោះតែនៅសាងសង់បានយ៉ាងរលូន

-

ខេត្តបាត់ដំបង ៖អាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ ទន្ទ្រានយកដី យកចំណីស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។

ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងស្ទឹង ហៅថាស្ទឹងសង្កែនៅ ក្នុងស្រុកឯកភ្នំដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះប៉ះពាល់ស្ទឹងសង្កែតាមបណ្តោយច្រាំងស្ទឹងក្នុងភូមិខ្វិត ឃុំខ្ពបស្រុកឯកភ្នំ។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើច្រាំស្ទឹងថ្មីៗ ។

សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានគេហទំព័រមេគង្គខ្មែរថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២  ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេស្ទឹងបឹងនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។

ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលស្រុកអភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីធនធានទឹក ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានដែលចាប់ផ្តើមថ្មីៗនេះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំង ចុះត្រួតពិនិត្យនៅបញ្ហាការសាងសង់សំណង់រឹងមាំថ្មីៗនេះផងទាន។ដើម្បីជួយទប់ស្កាត់ការសាងសង់ជាបន្ដបន្ទាប់ទៅទៀត។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងរណ្ដៅដីរបស់លោក ហេង អេង ស្ថិតនៅភូមិបល័ង្គ/សង្កាត់វត្តគរមានភាពល្បីល្បាញផ្អើលឋានទាំងពីរ!!!!

ក្រុងបាត់ដំបង៖ នៅថ្ងៃទី10-01-2025បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីរបស់លោក ហេង អេង ស្ថិតនៅក្នុ...

ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន...

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែ...