រាជធានីភ្នំពេញ ៖ ប្រភពប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឫស្សី៤បានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់មួយកន្លែង លេងតាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រតាមបណ្ដោយផ្លូវ 107(សុខហុក )សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ លេងតាមអនឡាញ ១.កន្លែងដែលមានទីតាំងខាងលើ គេលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់រាប់.ពាន់ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច.ឆក់.ប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក៏ដូចមហាជន ទូទៅសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជូន ណារិន ស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ លេងតាមអនឡាញ ១.កន្លែងស្ថិតក្នុងភូមិសាស្រ្តមូលដ្ឋានខាងលើនេះ ស្របតាមគោលនយោបាយភូមិ ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!៕