ថ្ងៃ​ព្រហស្បតិ៍, ខែ​កក្កដា 24, 2025
ផ្ទះព័ត៌មានសំខាន់រណ្ដៅដីខ្នាតយក្យរបស់ក្រុមហ៊ុនខៀ វ ឃៀង ធ្វើអោយប្រេតភ័ណខ្លាច នៅពេលខាងមុខ បើអាជ្ញាធរនឹងជំនាញមិនជួយចុះត្...

រណ្ដៅដីខ្នាតយក្យរបស់ក្រុមហ៊ុនខៀ វ ឃៀង ធ្វើអោយប្រេតភ័ណខ្លាច នៅពេលខាងមុខ បើអាជ្ញាធរនឹងជំនាញមិនជួយចុះត្រួតពិនិត្យ

-

ខេត្តបាត់ដំបង ៖ ប្រភពប្រជាពលរដ្ឋរស់នៅម្ដុំនោះបង្ហើបប្រាប់ថាជារៀងរាល់ឆ្នាំក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដីលក់យ៉ាងគក្រឹកគក្រែងចែកចាយពាសពេញឃុំអូរតាគីក្នុងការដឹកវិញមិនមានគ្រប់នោះទេបើផ្លូវវិញនិយាយលេងចេញហើយ។

បញ្ហារឿងទីតាំងរណ្ដៅដីខ្នាតយក្យមួយកន្លែងស្ថិតនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាទីតាំងរបស់ក្រុមហ៊ុនលោកខៀវ ឃៀង ជីកដឹកលក់ជាប្រចាំ ហើយលោកមានប្រសាសន៍ថាក្រុមហ៊ុនរបស់ខ្ញុំជីរណ្ដៅដីនេះមានច្បាប់ទាំងអស់មិនជឿសួរទៅលោកអភិបាលស្រុកទៅ។(តាមទូរស័ព្ទ)

ចំណែកលោក ស៊ុន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាចំពោះក្រុមហ៊ុនលោក ខៀវ ឃៀង ពុំមានច្បាប់អនុញ្ញាត្តនោះទេនៅរណ្ដៅដីចាស់នេះ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋស្នើសុំសំណូមពរដល់លោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុក និងជាគណៈបញ្ជាការកងកម្លាំងឯកភាពរដ្ឋបាលស្រុកថ្មគោលមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅរណ្ដៅដីខ្នាតយក្យរបស់ក្រុមហ៊ុនរបស់លោកខៀវ ឃៀងនេះផងទានតើស្របច្បាប់កំរិតណា។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...