ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បើកលេងអនាធិបតេយ្យ...

ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បើកលេងអនាធិបតេយ្យ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សោះឡើយ.!

-

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនៅក្នុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ តែម្តង ខួបប្រាំង ខួបវស្សា យ៉ាងគក្រឹកគក្រែង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! មហាជន សង្ស័យថា! អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ទទួលបានលាភសក្ការៈ ពីម្ចាស់បនល្បែងមួយនេះ ហើយមើលទៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែង ដែលមានទីតាំងខាងលើ បានកៀងគរក្រុមញៀនល្បែងឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល ហើយស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងការខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានលើកឡើងថា! ឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...