ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់លោក ជីវ គក់ចក់ អ្នកវិនិយោគចោទប្រកាន់អាជ្ញាធរស្រុក ឱ្យគណៈកម្មការផ្សារមោងឬស្សីប្រមូលលុយភាស៊ី កង់ ម៉ូតូ...

លោក ជីវ គក់ចក់ អ្នកវិនិយោគចោទប្រកាន់អាជ្ញាធរស្រុក ឱ្យគណៈកម្មការផ្សារមោងឬស្សីប្រមូលលុយភាស៊ី កង់ ម៉ូតូ ចែកគ្នាចាយ ធ្វើឲ្យអ្នកវិនិយោគមានការខាតបង់ជាច្រើន…..

-

ខេត្តបាត់ដំបង បើយោងតាមកិច្ចសន្យាស្ដីអំពី ការដាក់ទុនវិនិយោគធ្វើអាជីវកម្ម ភាស៊ីផ្សារស្រុកមោងឬស្សី (ផ្សារថ្មី) និងចំណតរថយន្ត ( ផ្សារមោងឬស្សីថ្មី) ស្រុកមោងឬស្សីខេត្តបាត់ដំបង សម្រាប់ធ្វើអាជីវកម្មរយៈពេល 23 ឆ្នាំ ដែលមានឈ្មោះ លោក ជីវ គក់ចក់ ជាអ្នកបង់ជូនថវិកាខេត្ត ( 2009 រហូតដល់ 2031) ដែលមានសៀវភៅបន្ទុកភាស៊ីផ្សារមោងឬស្សី (ចាស់និងថ្មី) និងចំណតរថយន្ត ( ផ្សារមោងឬស្សីថ្មី) ក្នុងស្រុកមោងឬស្សីខេត្តបាត់ដំបង ដែលមានលោក ជីវ គក់ចក់ ភេទ ប្រុសជាប្រធានក្រុមហ៊ុន CBC ដែលមានទីស្នាក់ការនៅភូមិកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

. បើយោងតាមជំពូកទី 3 នៃលក្ខខណ្ឌ សមត្ថកិច្ចគ្រប់គ្រង និងរបៀបប្រមូល ភាស៊ី តាមប្រការ 11 នៃការគ្រប់គ្រងភាស៊ីផ្សារ និងចំណតរថយន្ត គឺជាសិទ្ធិរបស់អ្នកវិនិយោគ ហើយអ្នកវិនិយោគត្រូវជាអ្នកបង្កើតគណៈកម្មការគ្រប់គ្រងផ្សារនិងចំណត ដែលបង្កើតឡើងដោយអាជ្ញាធរខេត្ត ជាជំនួយការងាររបស់អ្នកវិនិយោគដោយមានអ្នកវិនិយោគជាប្រធាន មានភារកិច្ចទទួលខុសត្រូវនិងពិនិត្យសហការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខអនាម័យ ហើយ គ្មានបុគ្គលឬស្ថាប័នណាមកទទួលខុសត្រូវលើភារកិច្ចទាថ្លៃឈ្នួលកម្រៃផ្សេងៗលើអាជីវករលក់ដូរក្រៅពីរនាក់វិនិយោគឡើយ ។

. ឯភាពជាក់ស្ដែងចាប់តាំងពីអាជ្ញាធរស្រុកនិងបង្កើតគណៈកម្មការផ្សាររៀបចំយកភាស៊ីកកង់និងម៉ូតូ ដោយមិនឆ្លងកាត់រូបខ្ញុំជាប្រធានក្រុមហ៊ុន ស៊ីប៊ីស៊ី ហើយរូបខ្ញុំក៏បានខិតខំស្វែងរកមន្ទីរហិរញ្ញវត្ថុឲ្យជួយអន្តរាគមន៍ដើម្បី ទប់ស្កាត់ដែរ .តែគ្មានដំណោះស្រាយសោះ ធ្វើឲ្យរូបខ្ញុំមានការខាតបង់ នៅចំណូលថវិកា ក្នុងការប្រមូលភាស៊ី ដើម្បីផ្ដល់ថវិកាចូលខេត្ត និងម្យ៉ាងវិញទៀតខ្ញុំពុំអាចរាយការណ៍ សាលាស្រុកបាននោះទេ ពីព្រោះលោកអភិបាលស្រុក គឺជាអ្នកបង្កើតគណៈកម្មការផ្សារដើម្បីប្រមូល ភាស៊ី កង់និងម៉ូតូនោះ ឯបញ្ហាបន្ថែមទៀតនោះការដាក់កង់និងម៉ូតូ នោះទៀតសោទ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដូចជា ការផ្ញើកង់ម៉ូតូធ្វើដោយខ្លួនឯង ដើម្បីប្រមូលភេស៊ីយកលុយចែកគ្នាចាយទៅវិញ។

. រីឯបញ្ហាពាក់ព័ន្ធទៅនឹងរឿងប្រមូលភាស៊ី កង់ម៉ូតូនេះដែរ លោក ស៊ីម វិសិទ្ធ ហៅ (ជ័រ) តំណាងអោយលោក ជីវ គក់ចក់ ដែលជាប្រធានក្រុមហ៊ុន cbc បានមានប្រសាសន៍ប្រាប់ឲ្យដឹងផងដែរថា លោកពុំបានដឹងរឿង ដែលបង្កើតទីតាំងផ្ញើកង់ម៉ូតូដើម្បីប្រមូល ភាស៊ីនោះទេ។ រីឯចំណែកលោក អាន អេត ដែលជាគណៈកម្មការផ្សារមោងឬស្សីសព្វថ្ងៃនេះបានមានប្រសាសន៍ប្រាប់តាមទូរសព្ទ ដល់ខ្ញុំបាទជាអ្នកសារព័ត៌មានកាន់គេហទំព័រ មេគង្គខ្មែរ ឲ្យដឹងថា ចំពោះការបើករៀបចំឱ្យមាន ទីតាំងផ្ញើកង់និងម៉ូតូនេះ គឺមានការសហការជាមួយសាលាស្រុក ការធ្វើប័ណ្ណផ្ញើកង់ម៉ូតូនិងប្រមូលភាស៊ីគឺដើម្បីជួយដល់សមត្ថកិច្ចនិងជួយទ្រទ្រង់នៅផ្សារម៉ោងឬស្សីតែប៉ុណ្ណោះ ។

. ចំណែកឯបញ្ហារឿងបើកទីតាំងផ្ញើកង់និងម៉ូតូនៅផ្សារមោងឬស្សីនេះដែរ លោក ឡុង សុភឺន អភិបាលរងនៃគណៈអភិបាលស្រុកមោងឬស្សី បានផ្ដល់បទសម្ភាសន៍លើកឡើងថា លោកអភិបាលស្រុក មិនបានលូកដៃឬរំលោភបំពានលើសៀវភៅបន្ទុក ដូចដែលលោក ជីវ គក់ចក់ បានលើកឡើងនោះឡើយ ហើយលោកអភិបាលស្រុកក៏មិនមែនជាគណៈកម្មការផ្សារដូចការចោទប្រកាន់របស់លោក ជីវ គក់ចក់ ចោទនោះដែរ ។ រីឯគណៈកម្មការផ្សារមានដាច់ដោយឡែកមិនពាក់ព័ន្ធនឹងមន្ត្រីរដ្ឋបាលស្រុកនោះទេ ម្យ៉ាងវិញទៀតការអនុវត្តក្នុងសៀវភៅបន្ទុកក្រុមហ៊ុននេះក៏មិនទាន់គោរពបានតាមសៀវភៅបន្ទប់ទាំងស្រុងនោះដែរ។ ជាក់ស្ដែងដូចជាការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៃការលក់ដូររបស់អាជីវករ ការរៀបចំចំណតឡាននិងម៉ូតូ។ល។

. ទោះជាយ៉ាងណាក្ដីលោក ជីវ គក់ចក់ អ្នកវិនិយោគជាប្រធានក្រុមហ៊ុន cbc បានស្នើសុំ ដល់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយរកដោះស្រាយ ចំពោះបញ្ហារឿងប្រមូលភាស៊ីតាមសៀវភៅបន្ទប់នោះផង ដើម្បីប្រមូលថវិកាជូនខេត្ត។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...