ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់លោកបិក សារឿន នាយរងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែបានរកសុីនាំបារីនិងស្រាបៀរទៅប្រទេសថៃដោយរលូន

លោកបិក សារឿន នាយរងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែបានរកសុីនាំបារីនិងស្រាបៀរទៅប្រទេសថៃដោយរលូន

-

ខេត្តបាត់ដំបង÷បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីយោធានៅតំបន់នោះបានលើកឡើងថាលោក បិក សារឿនរងប៉ុស្ដិ៍ច្រក៤០០ដុះស្លែបាននាំបារីនិងស្រាបៀរនាំចេញទៅប្រទេសថៃដោយរលូនបើកភ្លើងខៀវពីរនាយប៉ុស្ដិ៍ឈ្មោះ មុីណាន់ ប្រចាំច្រក៤០០។ហើយបន្ថែមទៀតថាជារៀងរាល់ថ្ងៃនៅម៉ោង៧យប់តែងតែឃើញឡានកែច្នៃដឹកពេញៗទៅច្រក៤០០ដោយដាក់នៅឃ្លាំងលក់នៅទីនោះ។

ជាក់ស្តែងនៅថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះក្រុមអ្នកសារព័ត៍មានជាច្រើនអង្គភាពបានទៅច្រក៤០០ បានឃើញឡានកែច្នៃដឹកដូចពលរដ្ឋនិងមន្រ្ដីយោធាលើកឡើងមែនដោយដឹកទំនិញពេញរួមទាំងស្រាបៀរដឹកចូលឃ្លាំងនៅជាប់និងប៉ុស្ដិ៍។

ករណីរឿងបារីនិងស្រាបៀរសម្រុកដឹកទៅច្រក៤០០នោះលោក មុីណាន់ នាយបុ៉ស្ដិ៍ច្រក៤០០បានលើកឡើងថាបារីស្រាបៀរពិតជាមានមែនតែសំរាប់នាំចេញគឺលក់អោយកងកម្លាំងជួរមុខតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តីពលរដ្ឋនិងមន្ត្រីយោធានៅតំបន់នោះស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងត្រួតពិនិត្យនៅបារីស្រាបៀរដែលសម្រុកដឹកទៅច្រក 400 នោះផងទាន តើលក់ឲ្យកងកម្លាំងជួរមុខ ឬឆ្លងដែនទៅប្រទេសថៃ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...