ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងបើកល្បែងស៊ីសងមួយកន្លែងស្ថិតនៅចំណុចស្រះទឹកក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី3ខណ្ឌពោធិសែនជ័យបើកអោយលេ...

ទីតាំងបើកល្បែងស៊ីសងមួយកន្លែងស្ថិតនៅចំណុចស្រះទឹកក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី3ខណ្ឌពោធិសែនជ័យបើកអោយលេងយ៉ាងរំលូនដោយអាជ្ញាធរ សមត្ថកិច្ចមិនហ៊ានរំខាន!!!!

-

ភ្នំពេញ៖បែកធ្លាយទីតាំងល្បែងស៊ីសងសំរាប់ជនជាតិចិន និងខ្មែរចូលលេងកម្សាន្ត១កន្លែង កំពុងដំណើរការយ៉ាងសកម្ម ដោយមិនរំខានអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យនោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ី សងច្រើនប្រភេទ មានទាំងជនជាតិខ្មែរ និងជនជាតិចិនចូលលេងនោះ ស្ថិតនៅចំណុចស្រះទឹក ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទីតាំងល្បែងស៊ីសងជ្រកក្រោមភោជនីយដ្ឋានដែលមានយីហោ “ត្រីច្រើន” នៃ “សួនកំសាន្តអ៊ីទ័រទ័រ”ដែលទីនេះប្រមូលបានជនជាតិចិនជាច្រើន ឲ្យចូលលេងយ៉ាងវក់វីនៅខាងក្នុង ។ នៅខាងក្នុងគឺជាល្បែងស៊ីសងច្រើនវង់ ច្រើនប្រភេទ ដែលបង្កឲ្យមានភាពអនាធិបតេយ្យនៅ ក្នុងមូលដ្ឋានគ្រាដែលពួកអ្នកលេងទាំងនោះហាក់ដូចជាមិនញញើតជាមួយសមត្ថកិច្ច។ ប្រភពបានបន្ថែមថា វាជារឿងធម្មតាសម្រាប់បងល្បែងស៊ីសង ដែលតែងតែបង្កឲ្យមានភាពអាណាធិបតេយ្យក៏ដូចជាមិនញញើតចំពោះអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ នៅទីនេះ បណ្ដា ជនជាតិចិនដែលចូលលេង ហាក់ដូចជាមិនញញើតច្បាប់ទម្លាប់អ្វីឡើយ។

ក្រៅពីជនជាតិចិន ក៏មានស្រីស្នេហ៍របស់ជនជាតិចិនជានារីខ្មែរ ក៏ដូចជាបុរសនារីខ្មែរផ្សេងទៀត ចូលលេងកម្សាន្តជាចំហផងដែរ។ ប្រភពថា អាជ្ញាធរមូលដ្ឋានសង្កាត់-ខណ្ឌ បានដឹងអំពីបញ្ហាវង់ល្បែងស៊ីសងមួយកន្លែងនេះដែរ ប៉ុន្តែហាក់ដូចជាគ្មានចំណាត់ការពីព្រោះអាជ្ញាធរនៅមូលដ្ឋានទាំងនេះបានទទួលផលប្រយោជន៍ពីថៅកែវង់ល្បែងស៊ីសងច្រើនប្រភេទនេះ រួចហើយ។ ប្រភពថា សូម្បីតែនគរបាលប៉ុស្តិ៍មូលដ្ឋានចោមចៅទី 3 ជាពិសេសអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាន ដឹងអំពីអ្វីដែលជាអំពើខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែតើនរណាអាចទៅវ៉ៃកំទេចឆ្នាំងបាយខ្លួនឯងចោលបានទៅ?។

ប្រភពរាយការណ៍ពីសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានដោយដឹងថា នៅទីនោះត្រូវបានកាងដោយបុរសម្នាក់ដែលមានរហស្សនាម៧២ ។ លោក៧២ សំដីកាចៗត្រូវបានគេជួលឲ្យមកមើលការខុសត្រូវ ឬភាសាសាមញ្ញហៅថា កាង។ ក្រៅពីកាងវង់ល្បែងស៊ីសងខុសច្បាប់ខុសបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហើយនោះ លោក ៧២ ប្រើសម្ដីថ្លោស ព្រោះលោកជាអ្នកជិតស្និទ្ធជាមួយ មេៗនគរបាលខណ្ឌពោធិ៍សែនជ័យផង និងត្រូវគេខ្សិប ថា អតីតជាអ្នកកាសែតផង។ គេមិនដឹងថាតើករណីនេះលោកអធិការខណ្ឌពោធិ៍សែនជ័យមានពាក់ព័ន្ធជាមួយលោក៧២ ក្នុងកម្រិតណានោះទេ។ តើលោក៧២ជានរណា? យើងនឹងបង្ហាញនាពេលក្រោយ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...