ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ល្បែងភ្នាល់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមកក្រើកឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌ៧ មិ...

ល្បែងភ្នាល់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមកក្រើកឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌ៧ មិនហ៊ានបង្ក្រាប!!!!

-

ភ្នំពេញ ÷ធ្លាយ- សេចក្តីរាយការណ៍ប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ បានដោយរលូន នៅក្នុងមូលដ្ឋាន សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
យោងតាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា៖ មានបុគ្គលម្នាក់ឈ្មោះតាស៊ូ ជាមេល្បែងភ្នាល់ទឹកភ្លៀងដ៏ធំនៅក្នុងរាជធានីភ្នំពេញ តើជាការពិតដែរឬទេ? អាជ្ញាធរជួយត្រួតពិនិត្យមើលផងទាន។

ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែង មួយកន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង ទើបហ៊ានបើកល្បែងសុីសងដូចជា(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាបនោះទេ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ នៅលើទឹកដី ខណ្ឌ7មករា បានឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ក្នុងមូលដ្ឋាន សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងទាំងនោះនាំគ្នាទៅលេងភ្នាល់ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ក៏សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...