ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ មួយកន្លែង ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា លួចបង្កប់ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងមិនរំខាន អា...

< វេនមន្ត អុិចធ្វើធេនមុិន វើលដ៏ > មួយកន្លែង ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា លួចបង្កប់ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងមិនរំខាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សោះឡើយ.!

-

ភ្នំពេញ៖ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ឈ្មោះ< វេនមន្ត អុិចធ្វើធេនមុិន វើលដ៏ > ខាងលើផ្សារទំនើបធីម៉ល មួយកន្លែងស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ .!។
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! ឈ្មោះ< វេនមន្ត អុិចធ្វើធេនមុិន វើលដ៏ >
មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ លួចបង្កប់ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ បានយ៉ាងរំភើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យផង ក៏មិនដឹង បានទីតាំងបនល្បែងនេះ ហ៊ានបើកលេងបានដោយរលូន.!។

ទាក់ទិនទៅនិងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ឈ្មោះ < វេនមន្ត អុិចធ្វើធេនមុិន វើលដ៏ > មួយកន្លែង ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ឃើញនៅតែដំណើរការបើកលេងអនាធិបតេយ្យ ជារៀងរាល់់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ដូច្នេះហើយ ពលរដ្ឋបាននាំគ្នា សុំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ជួយចាត់កម្លាំងជំនាញ កូនក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រៀវភាពជាក់ស្តែង និងមានវិធានការបង្រ្កាប! ទីតាំងល្បែង ហ្គេមបាញ់ត្រី ខុសច្បាប់ ឈ្មោះ < វេនមន្ត អុិចធ្វើធេនមុិន វើលដ៏ > មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន !៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...