ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់តើមេឈ្មួញឈើដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពាដែនជម្រកកែវសីមា បើកកាត់មុខ មូល...

តើមេឈ្មួញឈើដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពាដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ាន….?

-

(ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន
ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានគ្រប់ប្រភេទដឹក ឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡាន តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើ ដឹកជញ្ជូនឈើយ៉ាងស្រួលគ្មានអ្នករំខានឡើយ។

បើនិយាយពី សមត្ថកិច្ចតាម ដងផ្លូវ
ចាប់ពីរ ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្តោយ អោយឡានដឹក ឈើ របស់មេឈ្មួញដឹកឈើតាម តែ អំពើចិត្ត ទាំងយប់ទាំងថ្ងៃ។

ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ នោះ
ទេបទល្មើស ព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថា រយពេល ១ខែ
នេះមេឈ្មួញឈើជាច្រើន នៅស្រុកកែវសីមា កំពុង ដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។

តែមកដល់ពេលនេះមិនមានមន្ត្រី ទាំងពីស្រុកអូររាំងនឹងស្រុកកែវ
សីមា ពុំមាន ចំណាត់ការណាមួយ
ទៅលើឡានដឹកជញ្ជូនឈើរបស់ឈ្មួញ នៅឡើយទេ ឈើដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលយូលិតទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក សា ផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែនគោកយូលិតទេ នោះគឺគ្មានឈ្មួញដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួនតាមអំពើចិត្តបានដែរ។
ឈ្មួញរក ស៊ីដឹក ជញ្ជូន ឈើ កំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ពួកគេឡើយ ឯមន្ត្រីបរិស្ថានប្រចាំការស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាប់បទល្មើសព្រៃឈើយ៉ាងសកម្ម ពួកលោកនៅស្ងៀមតើទៅដល់ណាហើយបានបណ្តោយ អោយឈ្មួញឈើដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃធ្វើមិនដឹងមិនឮ ឬលោក បានសើម មាត់សើម ករហើយបានរក្សាភាពស្ងៀមស្ងាត់ ។

ប្រជាពលរដ្ឋបាននិយាយថាអស់លោកជាមន្ត្រីតែ អសមត្ថភាព ដេក ស៊ីប្រាក់ខែ ពីរដ្ឋហើយ នាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួន។

សូម ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីមេត្តា មានវិធាន ការទប់ ស្កាត់លើ បទ ល្មើសព្រៃឈើកំពុងតែដឹកជញ្ជូនឈើតាមឡានគ្រប់ប្រភេទផងទាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...