ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងហ្គេមបាញ់ត្រី មួយកន្លែងចាប់បើកដំណើរកាទៀតហើយស្ថិតនៅសង្កាត់ទន្លេបាសាក់ !!!!

ទីតាំងល្បែងហ្គេមបាញ់ត្រី មួយកន្លែងចាប់បើកដំណើរកាទៀតហើយស្ថិតនៅសង្កាត់ទន្លេបាសាក់ !!!!

-

ភ្នំពេញ÷ធ្លាយ ទីតាំងហ្គេមបាញ់ត្រី Cool Remixបានដំណើរការឡើងវិញហើយ បន្ទាប់ពីរងការចាប់ព្រមានពីអាជ្ញាធរផ្អាកដំណើរ ការអស់រយៈពេលជាង១ខែ។ សកម្មភាពដំណើរការឡើងវិញនេះគឺជាការផ្គើនយ៉ាងច្បាស់ក្រឡែតប្រឆាំងចំពោះអាជ្ញាធរខណ្ឌចំការមន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។ បើតាមប្រជាពលរដ្ឋមើលឃើញថាការដែលទីតាំងល្បែងនេះអាចដំណើរការឡើងវិញបានទំនងជាដោយសារមានការសម្របសម្រួល ពីអាជ្ញាធរដែនដីនៅមូលដ្ឋាននោះរួចហើយ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលសារព័ត៌មានយើងទទួលបានបញ្ជាក់មកច្បាស់ថា បើទោះជាទីតាំងកន្លែងឈ្មោះថា Cool Remi ស្ថិតនៅផ្ទះលេខ B-C ផ្លូវ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវបានអាជ្ញាធររដ្ឋបាលខណ្ឌចំការមន ចុះធ្វើការណែនាំ និងធ្វើកិច្ចការរដ្ឋបាលជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់រាល់ការបើកល្បែងហ្គេមបាញ់ត្រី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះក៏ដោយ ក៏ទីតាំងនេះដំណើរ ការឡើងវិញហើយ។ ទីតាំងនេះបានសន្យាថា នឹងមិនដំណើរការល្បែងស៊ីសងទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជា ពិសេសត្រូវគោរពតាមច្បាប់របស់ប្រទេសកម្ពុជា។

ប៉ុន្តែការសន្យានោះហាក់ដូចជា មិនមានប្រសិទ្ធភាពទាល់តែសោះ។ បើតាមសេចក្តីរាយការណ៍ថា ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពយើងទទួលបានរូបភាពមួយចំនួនដោយឃើញថា ទីតាំងនេះនៅតែបន្តបើកជាធម្មតា មិនគោរពកិច្ចសន្យាកន្លងមក ឬមិនខ្លាចចំពោះការព្រមានតាមផ្លូវច្បាប់ណាមួយឡើយ? គេឃើញមានជនជាតិចិន,យុវជន-យុវនារីខ្មែរ បណ្ដើរគ្នាត្រសងចូលលេងល្បែង ស៊ីសងជាពិសេសហ្គេមបាញ់ត្រីនៅទីតាំងខាងលើនេះជាធម្មតា។

គេមិនដឹងថាតើ ម្ចាស់ទីតាំងមានអាថ៌កំបាំងអ្វីជាមួយលោកយឺន សាន អធិការនគរបាល,ជាពិសេសលោកគៀង លក្ខណ៍ អភិបាលខណ្ឌចំការមននោះទេ បានជាទីតាំងហ្គេមបាញ់ត្រីនិងល្បែងស៊ីសង ច្រើនប្រភេទនៅទីតាំងខាងលើអាចដំណើរការឡើងវិញ យ៉ាងស្រួលដូច្នេះ? ដូច្នេះប្រជាពលរដ្ឋស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ,លោកស្នងការនគរ បាលរាជធានីភ្នំពេញ, កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះពិនិត្យទីតាំងខាងលើនេះឲ្យបានម៉ត់ចត់ផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...