ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសងបៀរហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក"កាហ្វូហោ" ក្នុងសង្កាត់ជ្រោយបាសាក់ បើកលេងបានដោយរលូន សមត្ថកិ...

ល្បែងស៊ីសងបៀរហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក”កាហ្វូហោ” ក្នុងសង្កាត់ជ្រោយបាសាក់ បើកលេងបានដោយរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប

-

ភ្នំពេញ នាថ្ងៃពុធ ទី១២ -06-ឆ្នាំ២០២៤ មានទីតាំងល្បែងសុីសង់បៀរចិន និងហ្គេមបាញ់ត្រី មួយកន្លែងមានឈ្មោះ”កាហ្វូហោ” ដែលស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន ចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! ។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យខាងតែបាន។
ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងបៀរចិននិងហ្គេមបាញត្រី ខុសច្បាប់ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ផងដែរ តែខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង”បៀរចិននិងហ្គេមបាញត្រី” ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា៖ ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។
ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ លោក ជូន ណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញ ជួយដាក់កូនចៅក្រោមឱវាទចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងបៀរចិននិងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...