ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់តើលោក លាងនិងលោក ម៉ុន ចេះមុនអាគមអ្វីបានអាចទន្ទ្រានដីជាច្រើនហិចតានៅចំណុចភ្នំស្រឡៅដោយរលូន ឯមន្ត្រីបរិស្...

តើលោក លាងនិងលោក ម៉ុន ចេះមុនអាគមអ្វីបានអាចទន្ទ្រានដីជាច្រើនហិចតានៅចំណុចភ្នំស្រឡៅដោយរលូន ឯមន្ត្រីបរិស្ថាន អាជ្ញារធ មិនហ៊ានទប់ស្កាត់!!!!!!

-

 ខេត្តសៀមរាប ÷ ប្រភពពលរដ្ឋដែលរស់នៅស្រុកជីក្រែងបានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មានយើងថានៅចំណុចភ្នំស្រឡៅ ខាងត្បួងខាងលិចខាងកើតវត្តពើងស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាដីការពារដោយបរិស្ថាន ។ដោយលែកថ្មីៗនេះសកម្មភាពបទល្មើសចូលឆួសឆាយ កាប់ទន្ទ្រានព្រៃជាច្រើនរូបភាពធ្វើទៅបានយ៉ាងរលូនគ្មានការទប់ស្កាត់ពីជំនាញបរិស្ថានអ្វីសោះឡើយ។

យ៉ាងណាមិញយើងក្រឡេកមកមើលដីនៅចំណុចភ្នំស្រឡៅវិញដែលបុគ្គលឈ្មោះ លោក ម៉ុន នឹងលោក លាង ជាកូនប្រសារលោកគៀន ជាមេព្រៃ ជាមេខ្លោងបានគៀងគរនិងប្រមូលបងប្អូនបក្សពួករបស់គេមកធ្វើការកាប់ទន្ទ្រានយកដីដីព្រៃនៅចំណុចភ្នំស្រឡៅបានដោយរលូនខ្លះក្លាយទៅជាវាលចំការដំឡូងមីបាត់អស់ទៅហើយដោយគ្មានញញើតទៅនឹងច្បាប់ទាល់តែសោះ។

ទង្វើរបស់ពួកគាត់ហាក់បីដូចជាមិនខ្លាចទៅនឹងសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដូចជាមន្ត្រីសហគមន៍មន្ត្រីជំនាញបរិស្ថានដែលឈរជើងនៅតំបន់នោះផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅជិតនោះគាត់បានខ្សិបប្រាប់ឲ្យដឹងថា បុគ្គលឈ្មោះ លោក លាងនិងលោក ម៉ុន រូបនេះមិនខ្លាចញញើតនិងជំនាញមានសមត្ថកិច្ចណាម្នាក់នោះទេព្រោះមានមុនអាគមសាបព្រោះយ៉ាងមានប្រសិទ្ធភាពទៅលើជំនាញពាក់ពន្ធនៅក្នុងតំបន់នោះ។

ហេតុនេះពលរដ្ឋសំណូមពរដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នឹងជាមេបញ្ជាការកងកម្លាំងឯកភាពខេត្ត មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅចំណុចភ្នំស្រឡៅក្នុងឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបផងទាន។វគ្គ 1

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...